**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យថ្នាក់ដឹកនាំនៃសហភាពសហជីពជាតិខ្មែរ ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យសមាសភាពថ្នាក់ដឹកនាំនៃសហភាពសហជីពជាតិខ្មែរ(ស.ស.ជ.ខ)ចំនួន៩រូប ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង មន្ត្រីពាក់ព័ន្ធផងដែរ។

លោក សុខ រ៉ាវុធ ប្រធានសហភាពសហជីពជាតិខ្មែរ (ស.ស.ជ.ខ) បានធ្វើសេចក្តីរាយការណ៍សង្ខេបគោរពជូនសម្តេចក្រឡាហោម ដោយលោកបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សហភាពសហជីពជាតិខ្មែរ (ស.ស.ជ.ខ) យ៉ាងសកម្មក្នុងការចុះពង្រឹងដល់បណ្តារោងចក្រ សហគ្រាសឯកជន គ្រប់រាជធានី-ខេត្ត ជាបន្តបន្ទាប់ក្នុងគោលបំណងអប់រំផ្សព្វផ្សាយអំពីច្បាប់ការងារ។ ទន្ទឹមនឹងនេះ សហភាពសហជីពជាតិខ្មែរ (ស.ស.ជ.ខ) តែងតែបានចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួល ដោះស្រាយបញ្ហាជូនដល់កម្មករនិយោជិក និងនិយោជក។

 

លើសពីនេះទៀត លោក សុខ រ៉ាវុធ បានលើកឡើងថាក្នុងអំឡុងពេលជំងឺកូវីដ១៩រីករាលដាលកន្លងទៅ សហភាពបានចូលរួមសហការណ៍ និងណែនាំដល់កម្មករ កម្មការិនីនៅតាមមូលដ្ឋានឱ្យយល់ដឹងច្បាស់ពីវិធីទប់ស្កាត់ជំងឺកូវីដ១៩ “៣កុំ ៣ការពារ” ដែលដាក់ឱ្យអនុវត្តដោយក្រសួងសុខាភិបាល។

លោកបន្តថា ដោយឡែកក្រោយធូរស្រាលការរីករាលដាលជំងឺកូវីដ១៩ សហភាពសង្កេតឃើញថាមានការចុះអន់ថយនៃសកម្មភាពកូដកម្មខុសច្បាប់ជាបន្តបន្ទាប់ដែលសបញ្ជាក់ថាកម្មករនិយោជិតមានការមានការយល់ដឹងច្រើន។

នាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរចំពោះសមាជិកសមាជិកាសហភាពសហជីពជាតិខ្មែរ (ស.ស.ជ.ខ)ដែលបានខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមកក្នុងបុព្វហេតុជាតិមាតុភូមិ និងផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត។

ក្នុងនោះសម្តេចក្រឡាហោម បានណែនាំដល់ សហភាពសហជីពជាតិខ្មែរ (ស.ស.ជ.ខ)ត្រូវគិតពីផលប្រយោជន៍កម្មករនិយោជិតជាធំ ត្រូវអប់រំណែនាំ និងពន្យល់ពួកគាត់អំពីច្បាប់ការងារ ហើយនៅពេលដែលពួកគាត់ជួបបញ្ហាសហជីពត្រូវបំពេញតួនាទីជាអ្នកសម្របសម្រួលដោះស្រាយ ដោយតម្រង់ទិសនិយោជកឱ្យស្វែងយល់អំពីការលំបាកនៃការស្នើសុំរបស់កម្មករនិយោជិត ធ្វើយ៉ាងណាកុំឱ្យបងប្អូនកម្មករនិយោជិតមានការឃ្នើសចិត្តរហូតកើតមានសកម្មភាពកូដកម្មខុសច្បាប់កើតឡើង។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម បានធ្វើការណែនាំដល់សមាជិក សមាជិកាសហជីពជាតិខ្មែរ (ស.ស.ជ.ខ) ត្រូវបន្តកិច្ចការងារនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត និង បន្តពង្រឹងសាមគ្គីភាពរវាងគ្នាឱ្យកាន់តែល្អ ព្រមទាំងកាន់តែមានវិសាលភាពឱ្យបានទូលំទូលាយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង