**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ

កម្ពុជា ប្រកាសមិនគាំទ្រដាច់ខាតការប្រើប្រាស់កម្លាំង ប្រឆាំងឈ្លានពានប្រទេសដទៃ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងជាថ្មីថា កម្ពុជាប្រឆាំងនឹងការបង្កើតរដ្ឋ ការផ្ដាច់រដ្ឋ ផ្ដាច់ទឹកដី ការប្រើប្រាស់កម្លាំង ដោយប្រឆាំងជាមួយការប្រើប្រាស់កម្លាំង ឬគម្រាមប្រើប្រាស់ កម្លាំងជាមួយប្រទេសដទៃ។

សម្ដេចបានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តផ្លាស់ទីពីតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ មករស់នៅតំបន់អភិវឌ្ឍន៍ ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រសួងការបរទេស បានស្នើសុំយោបល់មកសម្ដេច ពាក់ព័ន្ធនឹងបញ្ហាធ្វើប្រជាមាតិ កាត់យកទឹកដី ប្រទេសអ៊ុយក្រែនបញ្ចូលទៅឱ្យប្រទេសរុស្ស៊ី ថាតើកម្ពុជាមានជំហរយ៉ាងណានោះ។

សម្ដេចបញ្ជាក់ថា “សម្ដេចធា្លប់បានប្រកាសហើយថា យើងអត់គាំទ្រទេ ហើយកម្ពុជាប្រឆាំងនឹង ការបង្កើតរដ្ឋ ការផ្ដាច់រដ្ឋ ផ្ដាច់ទឹកដី ការប្រើប្រាស់កម្លាំង ដោយប្រឆាំងជាមួយការប្រើប្រាស់កម្លាំង ឬគម្រាមប្រើប្រាស់ កម្លាំង។ ដូច្នេះគេអាចយល់បានហើយ ប្រសិនបើសេចក្ដីសម្រេចដែលព្រាង ឡើងដោយសហរដ្ឋអាមេរិក និងអាល់បានី ដាក់ឆ្លងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនបានទេ ច្បាស់ជាទៅមហាសន្និបាត អង្គការសហប្រជាជាតិហើយ”។

សម្ដេចបញ្ជាក់ទៀតថា កម្ពុជាអត់មានជម្រើសណាផ្សេង ព្រោះថា យើងគិតទៅមើល បើនៅសុខ ៗគេលើកទ័ពមកដាក់នៅខេត្តសៀមរាបមួយ បន្ទាប់មកធ្វើប្រជាមាតិ ដើម្បីផ្ដាច់ខ្លួនថាខេត្តសៀមរាប ជារដ្ឋឯករាជ្យមួយ តើយើងទទួលបានដែរ ឬអត់ ពិតជាទទួលយកមិនបាននោះទេ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើថា ករណីដូចគ្នាសូម្បីតែនៅអឺរ៉ុប ដូចជា កូសូវ៉ូ ដែលបង្កើត ឡើងដោយណាតូ និងខាងអឺរ៉ុប ក៏យើងមកដល់ម៉ោងនេះ ក៏យើងមិនទទួលស្គាល់ទេ។ នេះជាជំហរ ជាក់លាក់របស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង