**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

កម្ពុជា-ព្រុយណេ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងសមត្ថភាពលើវិស័យកងទ័ព

ភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសព្រុយណេដារូសាឡឹម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២២ បានជួបប្រជុំទ្វេភាគីជាមួយឧត្តមសេនីយ៍ទោ ដាតុ ហាហ្សាយមី មេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ដើម្បីជំរុញការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពប្រទេសទាំងពីរ ។

នៅក្នុងជំនួបនោះ មេបញ្ជាការកងទ័ពប្រទេសទាំងពីរបានបង្ហាញពីការពេញចិត្ត ចំពោះទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលក្នុងរយៈពេល៣ទសវត្សរ៏កន្លងមកនេះត្រូវបានពង្រឹងជាបន្តបន្ទាប់ ទាំងលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្ម។

សម្រាប់កិច្ចសហប្រតិការកងទ័ព ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការកសាងទំនាក់ទំនងល្អៗជាច្រើន ទាំងក្នុងលក្ខណៈទ្វេភាគី ក៏ដូចជាពហុភាគី ទាំងក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌអង្គការសហប្រជាជាតិ ក្នុងនោះបានសហការជិតស្និទ្ធនៅក្នុងការប្រឆាំងភាវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន រួមទាំងការធ្វើលំហាត់ហ្វឹកហ្វឺន ការផ្លាស់ប្ដូរប្រតិភូទស្សនកិច្ច និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាជាដើម។

ឧត្តមសេនីយ៍ទោ ដាតុ ហាហ្សាយមី បានថ្លែងនូវការគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២២ ដោយបញ្ជាក់ថា នៅក្នុងខែវិច្ឆិកាខាងមុខ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រទេសព្រុយណេ នឹងយាងចូលរួមប្រជុំក្នុងក្របខ័ណ្ឌអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពភូមិន្ទព្រុយណេ ចំពោះការឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទនាពេលកន្លងមក និងបានឯកភាពជាមួយឧត្តមសេនីយ៍ទោ ដាតុ ហាហ្សាយមី ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការពីថ្នាក់អគ្គបញ្ជាការដល់ថ្នាក់ប្រភេទទ័ព ដើម្បីផ្ដល់អាហាររូបករណ៍ដល់កងពលខេមរភូមិន្ទ បានទៅសិក្សានៅព្រុយណេ ទាំងភាសាអង់គ្លេស បញ្ជាការសេនាធិការ ផែនការ និងបន្តពិភាក្សានូវវគ្គផ្សេងៗទៀត តាមតម្រូវការនិងលទ្ធភាពរបស់ភាគីកងទ័ពព្រុយណេ។

ក្នុងថ្ងៃដដែលនោះ បន្ទាប់ពីចប់កិច្ចប្រជុំទ្វេភាគី ជាមួយមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានចូលជួបសម្ដែងការគួរសមជាមួយឧត្តមសេនីយ៍ត្រី ដាតុ អាប់ឌុល រ៉ាហ្សាក់ អនុរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសព្រុយណេដារូសាឡឹមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង