**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ**សម្ដេចធិបតី ចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ**សម្ដេចធិបតី៖ បើចង់ឱ្យមានការគាំទ្រពីពលរដ្ឋចំពោះផលិតផលក្នុងប្រទេសជានិរន្តរ៍ ក្រុមផលិតករត្រូវពង្រឹងគុណភាព និងមានតម្លៃសមរម្យ**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន

ឯកឧត្តម សួន រស្មី អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ទស្សនៈជាមូលដ្ឋានអធិការកិច្ច និងវិធីសាស្រ្តអធិការកិច្ចទូទៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ អគ្គាធិការដ្ឋាន នៃក្រសួងមុខងារសាធារណៈ បានរៀបចំ វគ្គបណ្តុះបណ្តាល ស្តីពី “ទស្សនៈជាមូលដ្ឋានអធិការកិច្ច និងវិធីសាស្រ្តអធិការកិច្ចទូទៅ”។ វគ្គបណ្ដុះបណ្ដាល មានការចូលរួមពី ឯកឧត្តម លោក លោកស្រី អគ្គាធិការ រង ប្រធាននាយកដ្ឋាន អធិការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការ នៃអគ្គាធិការដ្ឋាន ព្រមទាំងសិស្សមន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាលឆ្នាំសិក្សា២០២២ មួយចំនួន សរុបអ្នកចូលរួមប្រហែល៩០នាក់។

ក្នុងឱកាសនោះ លោក ម៉ុត សារៈ ប្រធាននាយកដ្ឋានរដ្ឋបាល នៃអគ្គាធិការដ្ឋាន បានឡើងធ្វើបទស្វាគមន៍ និងបង្ហាញពីដំណើរការរៀបចំវគ្គបណ្តុះបណ្តាលនេះ។

ក្រោយពីវាគ្មិនបានឡើងធ្វើបទបង្ហាញចំនួន២ ប្រធានបទ ទី១ ទស្សនៈជាមូលដ្ឋានអធិការកិច្ច ដោយលោក សុខ ដារ៉ា អនុប្រធាននាយកដ្ឋាន ប្រធានបទទី២ វិធីសាស្ត្រ អធិការកិច្ច ទូទៅ ដោយលោក ឆឹង វាសនា និងការពិភាក្សា សំនួរចម្លើយ ។
ក្នុងកម្មវិធីនោះ ឯកឧត្តម សួន រស្មី អគ្គាធិការ នៃអគ្គាធិការដ្ឋាន បានថ្លែងបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាល និងកិច្ចពិភាក្សា ពិគ្រោះយោបល់នេះ ធ្វើឱ្យមន្ត្រីអធិការកិច្ចទទួលបានចំណេះដឹង បទពិសោធន៍ ថ្មីៗ បន្ថែមទៀត ពិសេសបានផ្តល់ធាតុចូលសំខាន់ៗមួយចំនួន ដូចជា៖
១-ការអភិវឌ្ឍសមត្ថភាពយល់ដឹងកាន់តែច្បាស់ពាក់ព័ន្ធនឹងមូលដ្ឋានការងារអធិការកិច្ច វិស័យ មុខងារសាធារណៈ ដល់មន្ត្រីអធិការកិច្ច
២-បានរៀនសូត្រ ស្វែងយល់ ដកពិសោធន៍ និងកិច្ចពិភាក្សាយ៉ាងល្អិតល្អន់ ដើម្បីមានមូលដ្ឋានរឹងមាំក្នុងការកសាងលិខិតបទដ្ឋានគតិយុត្តចាំបាច់មួយចំនួន និងអនុវត្តការងារ
៣-ទទួលបានធាតុចូលបន្ថែមសម្រាប់អនុវត្តការងារអធិការកិច្ច ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ។

មុននឹងបញ្ចប់កម្មវិធី ឯកឧត្តម សួន រស្មី អគ្គាធិការ នៃអគ្គាធិការដ្ឋាន បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ដែលបានអនុញ្ញាតអោយរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលដើម្បីអភិវឌ្ឍសមត្ថភាពមន្រ្តីអធិការកិច្ច និង ឯកឧត្តម នាយកសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ ដែលផ្តល់កិច្ចសហការ ល្អ ផ្តល់ទីតាំង សម្រាប់កម្មវិធីនានា និងថវិកាក្នុងការរៀបចំកម្មវិធី និងថ្លែងអំណរគុណដល់វាគ្មិន ព្រមទាំងសិក្ខាកាមទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងបានសរសើរដល់ការខិតខំពិភាក្សាផ្តល់ធាតុចូលជាច្រេីន សម្រាប់កសាងគោលការណ៍ និងនីតិវិធីអធិការកិច្ច ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារអធិការកិច្ចវិស័យមុខងារសាធារណៈ ។

ចុងបញ្ចប់កម្មវិធី ឯកឧត្តម អគ្គាធិការ បានណែនាំ ដល់ ឯកឧត្តម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃអគ្គាធិការដ្ឋាន សូមបន្តការសិក្សាស្រាវជ្រាវ បន្តខិតខំ បំពេញការងារ ការគោរពអនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងសំណូមពរឱ្យបន្តអនុវត្តវិធានការសុខាភិបាល ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ៕

អត្ថបទដែលជាប់ទាក់ទង