គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រៀបចំកិច្ចប្រជុំដើម្បី រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងខេត្តស្ទឹងត្រែង

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ អនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពលើការការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង ។
កិច្ចប្រជុំនេះមានការចូលរួម ពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕

