ក្រុមប្រឹក្សាខេត្តកែប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣

ភ្នំពេញ៖ ឯកឧត្តម សំសារីន ប្រធានក្រុមប្រឹក្សាខេត្តកែប នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ចេីញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខេត្តកែបអាណត្តិទី៣ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត។
ក្នុងនាមប្រធានដឹកនាំនៃកិច្ចប្រជុំនារសៀលនេះ ឯកឧត្តម សំ សារីន បានលើកយកនូវរបៀបវារៈចំនួន០៥ ដើម្បីដាក់ជូនអង្គប្រជុំ ពិនិត្យពិភាក្សានិងអនុម័ត៖
១- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃពុធ ១៣កេីត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២
២-របាយការណ៍ វឌ្ឍនភាព របស់គណ:កម្មាធិការ នានារបស់ក្រុមប្រឹក្សាខេត្ត៖
– គណ:កម្មាធិការ លទ្ធកម្ម
– គណៈកម្មាធិការ សម្របសម្រួល បច្ចេកទេស
– គណ:កម្មការសុរិយោដី ខេត្ត
– គណ:កម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
-របាយការណ៍ ប្រចាំ ខែ របស់ការិយាល័យប្រជាពលរដ្ឋ របស់ រដ្ឋបាលខេត្ត
៣- សេចក្ដីព្រាងរបាយការណ៍ ស្ដី ពី សកម្មភាព សំខាន់ ៗ ដែលបានអនុវត្តន៍ដោយ គណៈអភិបាល ខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី៣៨ ដល់កិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ ក្រុម ប្រឹក្សា ខេត្ត
៤- ពិនិត្យ ពិភាក្សា និងអនុម័តលេីសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តន៍ការងារខែបន្ទាប់ របស់រដ្ឋបាលខេត្ត
៥- បញ្ហាផ្សេងៗ។
ក្នុងកិច្ចប្រជុំនារសៀលនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សា ខេត្ត លោកលោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយិកាទីចាក់ការអង្គភាពសាលាខេត្ត ប្រធានការិយាល័យប្រជាពលរដ្ខខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធមន្ត្រីព័ត៌មាន រដ្ឋបាលខេត្តនិងមន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍ផងដែរ៕

