សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញដឹកនាំប្រតិភូ ចុះត្រួតពិនិត្យការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធកងទ័ពមួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះបានអញ្ជើញដឹកនាំប្រតិភូកងយោធពលខេមរភូមិន្ទ ចុះត្រួតពិនិត្យការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធកងទ័ពមួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ សំដៅលើកកម្ពស់សមត្ថភាពវិស័យការពារជាតិឱ្យមានភាពរីកចម្រើនមួយកម្រិតថែមទៀត ។