ឯកឧត្ដម ប្រាជ្ញ ចន្ទ ដឹកនាំកិច្ចប្រជុំ គ.ជ.ប ពិនិត្យ និងសម្រេចលើលទ្ធផល នៃការប្រឡងជ្រើសរើស មន្ត្រីកិច្ចសន្យារយៈពេលខ្លី
ភ្នំពេញ៖ ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដឹកនាំកិច្ចប្រជុំ គ.ជ.ប ពិនិត្យ និងសម្រេចលើលទ្ធផល នៃការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លី បម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។
កិច្ចប្រជុំខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប ដោយមានការចូលរួមពីភាគីពាក់ព័ន្ធមួយចំនួនផងដែរ៕