**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ**ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់ បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើន**ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលជាតិបារាំង ផ្អាកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២គ្រឿង ដើម្បីកុំឱ្យទឹកក្តៅដែលបញ្ចេញពីរោងចក្រ ហូរចូលទៅក្នុងទន្លេ និងបំផ្លាញបរិស្ថាន

បទវិភាគ៖អ្នកនយោបាយមួយចំនួនរបស់អាមេរិកគួរបញ្ឈប់លេងកលល្បិចដើម្បីបង្កបង្កើតវិបតិ្តនិងទម្លាក់កំហុសទៅឱ្យប្រទេសចិនទៀត

នាពេលថ្មីៗកន្លងទៅនេះ អ្នកនយោបាយមួយចំនួនរបស់អាមេរិកបានដឹកនាំសម្ដែងឆាកល្ខោនដែលបានបង្កើតជាវិបត្តិនិងទម្លាក់កំហុសទៅឱ្យប្រទេសចិន ។
ពាក់ព័ន្ធនឹងករណីដែលលោកស្រី Pelosiប្រធានសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិកបានទៅធ្វើទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់ មន្ត្រីជាន់ខ្ពស់អាមេរិកបានចេញមុខជាបន្តបន្ទាប់ មួលបង្កាច់ប្រទេសចិនថា មាន “ប្រតិកម្មហួសហេតុ ”ចំពោះដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi “បណ្តាលឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកលេចចេញនូវវិបតិ្ត” ហើយប៉ុនប៉ងទម្លាក់កំហុសដែលបណ្តាលឱ្យស្ថានភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ឡើងកំដៅទៅឱ្យប្រទេសចិន ។ អ្វីដែលអាក្រក់ជាងនេះទៅទៀតគឺ អ្នកនយោបាយអាមេរិកមួយចំនួនក៏បានធ្វើដំណើរទៅកាន់តៃវ៉ាន់ជាបន្តបន្ទាប់ ដែលធ្វើឱ្យស្ថានការណ៍ច្រកសមុទ្រតៃវ៉ាន់កាន់តែតានតឹង ហាក់ដូចជាយកសាំងមកចាក់លើភ្លើង ។
បើរំលឹកឡើងវិញពីវិបតិ្តតំបន់ច្រកសមុទ្រតៃវ៉ាន់លើកនេះ អ្នកដែលគ្មានគំនិតលំអៀងសុទ្ធតែអាចឃើញថា ក្រោមការញុះញង់និងការរៀបចំចាត់ចែងពីរដ្ឋាភិបាលអាមេរិក លោកស្រី Pelosi បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់ដោយគិតតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន រឿងនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយ និងកំណត់នៃសេចក្តីប្រកាសរួមបីច្បាប់រវាងចិននិងអាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិន បំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាបានវាយប្រហារយ៉ាងខ្លាំងដល់មូលដ្ឋាននយោបាយរបស់ទំនាក់ទំនងរវាងចិននិងអាមេរិកផងដែរ ។ ដើម្បីគាំពារស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ប្រទេសចិនបានសម្តែងការប្រឆាំងយ៉ាងច្បាស់លាស់មុនពេលដំណើរទស្សនកិច្ចលើកនេះ ហើយបានគូសបញ្ជាក់ជាច្រើនលើកពីភាពធ្ងន់ធ្ងរនិងផលវិបាកនៃដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi ព្រមទាំងបានលើកឡើងថា អាមេរិកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះផលប៉ះពាល់ទាំងអស់ដែលបណ្តាលមកពីរឿងនេះ ដូច្នេះអាចនិយាយបានថា ប្រទេសចិនបានបញ្ជាក់ពីរឿងនេះទុកជាមុនរួចហើយ ។
នាពេលថ្មីៗកន្លងទៅនេះ ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងថា ដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi មិនមែនជាទង្វើប្រកបដោយវិចារណាញ្ញាណនោះទេ គឺជាឧទាហរណ៍មួយដែលប៉ុនប៉ងដោះស្រាយបញ្ហាតាមរយៈការធ្វើបដិបក្ខ ។ លោក Pereira ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសចិនបានលើកឡើងថា អាមេរិកទម្លាក់កំហុសទៅឱ្យប្រទេសចិន ហើយរិះគន់ប្រទេសចិនចាត់វិធានការណ៍តបតវិញ នេះជាកលល្បិចចាស់របស់អាមេរិកដែលចង់ច្រាលចោលទំនួលខុសត្រូវរបស់ខ្លួន ។ ប្រការទាំងនេះអាចបញ្ជាក់ថា ការរិះគន់របស់អ្នកនយោបាយអាមេរិកមួយចំនួនគឺគ្មានទីសំអាងទាល់តែសោះ ។
បន្ទាប់ពីលោកស្រី Pelosi ធ្វើដំណើរទៅទស្សនកិច្ចនៅតៃវ៉ាន់មិនជាយូរប៉ុន្មាន លោក Ed Markey សមាជិកព្រឹទ្ធសភានៃសហរដ្ឋអាមេរិក និងលោក Eric J. Holcomb អភិបាលរដ្ឋ Indianaរបស់អាមេរិកក៏បានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់ជាបន្តបន្ទាប់ ។ ប្រការនេះបានបង្ហាញថា អាមេរិកមិនមិនត្រឹមតែមិនបានកែតម្រូវកំហុសរបស់ខ្លួនប៉ុណ្ណោះទេ ជាងនេះទៅទៀត បែរជាបង្ករឿងជាបន្តបន្ទាប់ ប៉ុនប៉ងឆក់យកផលប្រយោជន៍ទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច ។
អាចឃើញថា មូលហេតុនិងផលប៉ះពាល់នៃដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi គឺច្បាស់លាស់ អាមេរិកជាអ្នកបង្ករឿងហេតុ ទង្វើរបស់មេរិកហាក់ដូចជាចោរស្រែកចាប់ចោរ ហើយអ្នកដែលយកសាំងមកចាក់លើភ្លើង ក៏ជាអាមេរិកហ្នឹងឯង។
អាមេរិកគួរតែក្រេបយកមេរៀនពីទង្វើខុសឆ្គងរបស់លោកស្រី Pelosi ដែលបានធ្វើដំណើរទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់ ត្រឡប់ទៅរកផ្លូវត្រឹមត្រូវនៃគោលការណ៍ចិនតែមួយនិងមាត្រាកំណត់ក្នុងសេចក្តីប្រកាសរួមបីច្បាប់រវាងចិននិងអាមេរិកវិញ មិនត្រូវប្រព្រឹត្តិអំពោះខុសជាន់លើខុសនោះឡើយ ។ បើពុំនោះសោត ប្រទេសចិននឹងចាត់វិធានការតបតវិញយ៉ាងដាច់ខាត ហើយកំដរដល់ទីបញ្ចប់ ៕
វិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង