ឧត្តមសេនីយ៍ឯក សុខ វាសនា ចូលរួមវេទិកាព័ត៌មានអន្តោប្រវេសន៍អាស៊ាន ប្រចាំឆ្នាំ លើកទី១៧ ដែលជាផ្នែកមួយនៃកិច្ចប្រជុំអគ្គនាយអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៥ នៅសឹង្ហបុរី
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជា ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារជំនាញ ចូលរួមវេទិកាព័ត៌មានអន្តោប្រវេសន៍អាស៊ាន ប្រចាំឆ្នាំ លើកទី១៧ (AIIF) ដែលជាផ្នែកមួយនៃកិច្ចប្រជុំអគ្គនាយអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៥ (DGICM) នៅប្រទេសសឹង្ហបុរី ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។
នៅក្នុងវេទិកានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា បានចូលរួមចែករំលែកព័ត៌មាន ក៏ដូចជាបទពិសោធន៍មួយចំនួនជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ពាក់ព័ន្ធទៅនឹងការងារជំនាញអន្តោប្រវេសន៍ ដែលព្រះរាជាណាចក្រកម្ពុជាបានជួបប្រទះ ក្រោយបរិបទនៃការរីករាលជំងឺកូវីដ-១៩៕