ឯកឧត្តម សំ រិទ្ធី និងឯកឧត្តម នួន ផារ័ត្ន អញ្ជើញជាវាគ្មិនចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ លើការងារមូលដ្ឋានតម្រង់ទិស ឆ្ពោះទៅកាន់ជ័យជម្នះលើ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
ភ្នំពេញ៖ ឯកឧត្តម សំ រិទ្ធី និងឯកឧត្តម នួន ផារ័ត្ន កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញ ជាវាគ្មិនចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការងារមូលដ្ឋានតម្រង់ទិស ឆ្ពោះទៅកាន់ជ័យជម្នះលើ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ជាមួយក្រុមការងារគណបក្សចុះជួយមូលដ្ឋាននានានៃខេត្តកំពង់ស្ពឺ ប្រមាណ ៧០០ នាក់។
កិច្ចប្រជុំមានគោលដៅ ដក់ស្រង់បទពិសោធន៍ ពិភាក្សាលើបញ្ហាប្រឈម ដែលបានឆ្លងកាត់ក្នុងការងារ មូលដ្ឋានកាលពីពេលកន្លងមក ដើម្បីជាមេរៀនពិសោធន៍ដើម្បីជោគជ័យក្នុងការបោះឆ្នោត នាពេលខាងមុខ៕