ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចផ្លូវការ នៅមជ្ឈមណ្ឌលសហគមន៍ឌីជីថល One-Punggol Digital District
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅមជ្ឈមណ្ឌលសហគមន៍ឌីជីថល One-Punggol Digital District ដែលជាមជ្ឈមណ្ឌលយុវជនដ៏ធំមួយរបស់សឹង្ហបុរី។
ដំណើរបំពេញទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត Janil Puthucheary រដ្ឋលេខាធិការក្រសួងទំនាក់ទំនង និងព័ត៌មាន (Senior Minister of State for Communications and Information)។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាបានធ្វើការសិក្សា និងស្វែងយល់ពីការរៀបចំ និងប្រព្រឹត្តិទៅរបស់មជ្ឈមណ្ឌល ដែលជាកន្លែងសម្រាប់យុវជនធ្វើការងារស្ម័គ្រចិត្ត និងក៏ជាកន្លែងដែលសហគមន៏ជួបជុំគ្នាសិក្សាស្វែងយល់ពីតម្រូវការ បញ្ហាប្រឈម និងរួមគ្នារកដំណោះស្រាយ ៕