**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព

កម្លាំងមួកខៀវកម្ពុជា ប្រុងប្រៀបរួចជាស្រេចដើម្បីត្រៀម ចុះជួយពលរដ្ឋរងគ្រោះដោយធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងមួកខៀវកម្ពុជា ហ្វឹកហ្វឺនជំនាញអន្តរាគមន៍សង្រ្គោះគ្រោះមហន្តរាយ ដោយសារទឹកជំនន់ នៅចំណុចក្រោមស្ពានព្រែកក្តាម ក្នុងភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។

យោងតាមច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ឆ្នាំ២០១៩-២០២៣) និងគោលការណ៍សំខាន់នៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយសារទឹកជំនន់ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងដើម្បីការពារអាយុជីវិត និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ថែទាំសុខភាព វប្បធម៌ កេរ្តិ៍ដំណែល ទ្រព្យសម្បត្តិ និងប្រព័ន្ធអេកូឡូស៊ីពីឥទ្ធិពលគ្រោះថា្នក់នៃគ្រោះមហន្តរាយផ្សេងៗនៅទូទាំងប្រទេសកម្ពុជា ។

វគ្គហ្វឹកហ្វឺននេះមានរយៈពេល០៣សប្តាហ៍ ដោយចាប់ផ្តើមហ្វឹកហ្វឺនពីថ្ងៃទី៣ ខែសីហា ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចូលរួមចំនួន ៣៥នាក់ និងយោធាចារ្យ ១០នាក់ ក្នុងនោះមាន៖
ពេទ្យសង្គ្រោះបឋម (First Aid) មកពីជំនាញគ្រប់គ្រង់ភស្តុភារ ហិរញ្ញវត្ថុ សុខាភិបាល និងសំណង់ និងក្រុមគ្រូបើកបរទូកស្មាច់ (អូប័រ) និងបច្ចេកទេសជួសជុុលមកពីជំនាញគ្រប់គ្រងស្តង់ដារ សម្ភារ បចេ្ចកទេស ព្រមទាំងនាយទាហានសម្របសម្រួល របស់នាយកដ្ឋានផែនការ ប្រតិបត្តិការ និងហ្វឹកហ្វឺន នៃមជ្ឈមណ្ឌលជាតិ (NPMEC) ជាច្រើនរូបបានចូលរួម ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍ថា ដោយសារអាកាសធាតុមានភ្លៀងធ្លាក់ជាប់ជាប្រចាំផងនោះស្ថានភាពទឹកជំនន់និងមានដោយយថាហេតុនៅតាមបណ្តាខេត្តមួយចំនួនជាបន្តបន្ទាប់ ដូចនេះកងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈអោយបានគ្រប់គ្រាន់ដើម្បីចេញអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និស្នើសុំពីអាជ្ញាធរមូលដ្ឋាន ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ ឬយថាហេតុផ្សេងៗដែលកើតមានឡើង ក្នុងភូមិសាស្រ្តនានា ។

ក្នុងឱកាសនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានជាសិក្ខាកាមទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ច តាមផែនការរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ នាយរដ្ឋមន្ត្រីនៃកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានគណៈកម្មាធិការជាតិ ឲ្យបានខ្ជាប់ខ្ជួនដើម្បីសម្រេចបានលទ្ធផលល្អជូនជាតិមាតុភូមិ និងប្រជាជន និងថែទាំសុខភាពអោយបានល្អ ៣កុំ ៣ការពារ ដើម្បីជៀសវាងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

អត្ថបទដែលជាប់ទាក់ទង