នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដឹកនាំកិច្ចប្រជុំស្តីពី ការងារប្រុងប្រៀប ទៅចូលរួមធ្វើលំហាត់ហ្វឹកហ្វឺន សង្គ្រោះគ្រោះមហន្តរាយរួមគ្នា រវាងកងទ័ពកម្ពុជា-ឡាវ-វៀតណាម
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធាន លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំស្តីពី ការងារប្រុងប្រៀបទៅចូលរួមធ្វើលំហាត់ហ្វឹកហ្វឺន សង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពទាំង ៣ប្រទស (ឡាវ-វៀតណាម-កម្ពុជា)ចាប់ពីថ្ងៃទី៧-១៦ខែកញ្ញា ឆ្នាំ២០២២ នៅរដ្ឋធានីវៀងច័ន្ទន៍ សាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។