ក្រសួងការបរទេសវេណេហ្ស៊ុយអេឡា ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រីPelosi ទៅកាន់តំបន់តៃវ៉ាន់របស់ចិន
ស៊ុយអេឡា៖ ក្រសួងការបរទេសវេណេស៊ុយអេឡា បានថ្កោលទោសដំណើរទស្សនកិច្ច របស់ប្រធានសភា តំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi ទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិនកាល ពីថ្ងៃអង្គារដោយលើកឡើងថាវាគឺជា “ការបង្កហេតុដោយផ្ទាល់ដែលគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់ អធិបតេយ្យភាព និងបូរណភាព ទឹកដីរបស់ប្រទេសចិន”។