**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង

មេដឹកនាំកំពូលអ៉ីរ៉ង់៖ បណ្តាប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា នឹងលែង បម្រើជាខែលការពារសម្រាប់មូលដ្ឋានទ័ពរបស់អាមេរិកទៀតហើយ


តេហេរ៉ង់៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP ក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ចេញផ្សាយដោយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Mojtaba Khamenei បាននិយាយនៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ថា បណ្តាប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា នឹងលែង បម្រើជាខែលការពារសម្រាប់មូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកទៀតហើយ។

ក្នុងសារនាឱកាសបុណ្យអ៉ីស្លាម Eid al-Adha លោក Khamenei ដែលមិនធ្លាប់បង្ហាញវត្តមានជាសាធារណៈឡើយ គិតចាប់តាំងពីលោកឡើងកាន់អំណាច កាលពីខែមីនា បាននិយាយដូច្នេះថា «អ្វីដែលច្បាស់នៅក្នុងរឿងនេះ គឺទ្រនិចពេលវេលានឹងមិនវិលត្រឡប់ក្រោយទេ ហើយប្រទេសនិងទឹកដីក្នុងតំបន់នេះ នឹងលែងបម្រើជាខែលការពារទៀតហើយ សម្រាប់មូលដ្ឋានទ័ពអាមេរិក»

លោកបានបន្ថែមថា សហរដ្ឋអាមេរិកកំពុងបាត់បង់ឥទ្ធិពលក្នុងតំបន់ ដោយពីមួយថ្ងៃទៅមួយថ្ងៃ គឺឃ្លាតកាន់តែឆ្ងាយទៅៗពីឋានៈចាស់របស់ខ្លួន។

ការអត្ថាធិប្បាយដូចខាងលើរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ ធ្វើឡើងស្របពេលដែលទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៉ីនតោន បន្តដោះដូរសំណើនិងការទាមទារទៅវិញទៅមក ក្នុងគោលដៅដើម្បីឈានឱ្យដល់កិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាផ្លូវការ បន្ទាប់ពីវាផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយរាលដាលទូទាំងតំបន់មជ្ឈិមបូព៌ា។ បទឈប់បាញ់មួយបានចូលជាធរមាន តាំងពីថ្ងៃទី៨ ខែមេសា។

កាលពីថ្ងៃចន្ទ ក្រសួងការបរទេសអ៉ីរ៉ង់ បាននិយាយថា អ៉ីរ៉ង់និងអាមេរិកបានឈានដល់ការឯកភាពលើបញ្ហាជាច្រើន ក្នុងកិច្ចប្រឹងប្រែងសំដៅបញ្ចប់សង្រ្គាម ប៉ុន្តែបានព្រមានថា កិច្ចព្រមព្រៀងចុងក្រោយមួយ នឹងមិនទាន់អាចឈានដល់ក្នុងពេលឆាប់ៗនោះទេ។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) បានអះអាងពីការបាញ់ទម្លាក់ដ្រូនអាមេរិក១គ្រឿង ហើយខ្លួនបានបាញ់សំដៅទៅយន្តហោះដទៃទៀត ដែលប៉ុនប៉ងចូលក្នុងដែនអាកាសរបស់ប្រទេសអ៉ីរ៉ង់ ប៉ុន្តែមិនបានប្រាប់ច្បាស់ថា ឧប្បត្តិហេតុទាំងនោះ បានកើតឡើងនៅពេលណាទេ។ យ៉ាងណាមិញ ការប្រកាសឱ្យដឹងរបស់ IRGC គឺបន្ទាប់ពីយោធាអាមេរិក បានប្រកាសថា ខ្លួនបានបើកការវាយប្រហារថ្មីមួយ លើទីតាំងបាញ់មីស៉ីលស្ថិតនៅភាគខាងត្បូងប្រទេសអ៉ីរ៉ង់ រួមទាំងទូកអ៉ីរ៉ង់ ដែលព្យាយាមដាក់ពង្រាយគ្រាប់មីន កាលពីថ្ងៃចន្ទ៕

អត្ថបទដែលជាប់ទាក់ទង