**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងលោកជំទាវអ្នកឧកញ៉ា សុខ សុភាព អញ្ជើញសំណេះសំណាល និង ប្រគល់អំណោយជូនវីរៈកងទ័ពជួរមុខទិសខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងលោកជំទាវអ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន ឆេមពានគ្រុប បានអញ្ជើញប្រគល់អំណោយជូនវីរៈកងទ័ពជួរមុខទិសខេត្តឧត្តរមានជ័យ និងប្រគល់ជូនប្រធានពន្ធនាគារខេត្ត។

ក្នុងឱកាសនោះលោកជំទាវអ្នកឧកញ៉ា សុខ សុភាព គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងចងចាំជានិច្ច ចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់បងៗវីរៈកងទ័ព, វីរៈប៉ូលីស និងវីរៈអាវុធហត្ថ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិតប្រឆាំងនឹងសត្រូវឈ្លានពាន ដើម្បីបុព្វហេតុជាតិ ការពារទឹកដី និងប្រជាជន។ កាយវិការដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នានៅសមរភូមិក្រោយ នឹងចងចាំជានិច្ចមិនអាចបំភ្លេចបានចំពោះមហាគុណូប្បការៈដ៏ធំធេងនេះ និងបានចារឹកទុកក្នុងក្រអៅបេះដូងតគ្រប់ជំនាន់។

លោកជំទាវលើកឡើងទៀតថា “ថ្វីត្បិតតែពួកយើងខ្ញុំនៅសមរភូមិក្រោយក៏ពិតមែន ប៉ុន្តែទឹកចិត្ត និងអារម្មណ៍របស់យើងខ្ញុំទាំងអស់គា្ន តែងនៅជាមួយពួកបងៗជានិច្ច ព្រមទាំងបានខិតខំប្រមែប្រមូលធនធានផ្ទាល់ខ្លួនត្រៀមទុកដើម្បីរួមចំណែកជួយដល់បងៗកម្លាំងប្រដាប់អាវុធគ្រប់ពេលវេលា” ។

ជាក់ស្តែងថ្ងៃនេះ លោកជំទាវ និងឯកឧត្តមបណ្ឌិត ព្រមទាំងថ្នាថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនឆេមពានគ្រុប បាននាំយកនូវថវិកា ដែលបានមកពីការលក់សំបុត្រចូលទស្សនាការប្រគំតន្ត្រីសូឡូខនសឺតរបស់លោកនីកូ ដែលបានរៀបចំឡើងដោយក្រុមហ៊ុនឆេមពានគ្រុប មកប្រគល់ជូនដល់វីរ:កងទ័ពជួរមុខចំនួន ៥ អង្គភាព និងជូនដល់ប្រធានពន្ធនាគារខេត្ត ដើម្បីសាសង់របងផងដែរ។
ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បង្ហាញឲ្យឃើញស្មារតីសាមគ្គីភាព ឯកភាពជាតិ និងខឿនការពារជាតិយ៉ាងរឹងមាំរបស់ប្រជាជន នៅក្នុងសម័យតេជោ-ធិបតី ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ កន្លងមកនេះ។

អំណោយដែលត្រូវផ្តល់ជូនដោយលោកជំទាវអ្នកឧកញ៉ា និងឯកឧត្តមបណ្ឌិតរួមមាន ៖ ១.ភេសជ្ជ:ឆេមពាន ចំនួន ៧០០ កេស, ២.អង្គភាពទ័ពទាំង៥ ថវិកា ៤០ លានរៀល, ៣.សាងសង់របងពន្ធនាគារខេត្ត ថវិកា ១៣ ៦១០ ដុល្លារអាម៉េរិក, ៤.ជូនដល់វីរកងទ័ពដែលបានចូលរួមថវិកា ២ លាន ៥ សែនរៀល ។

មុននឹងបញ្ចប់លោកជំទាវអ្នកឧកញ៉ា សុខ សុភាព បានបន្ថែមថា ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប និងតំណាងក្រុមហ៊ុនឆេមពានគ្រុប សូមសំដែងនូវការគោរព និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះបងៗវីរ:កងទ័ពទាំងអស់ដែលកំពុងបំពេញភារកិច្ចការពារទឹកដី និងប្រជាជន នៅតាមព្រំប្រទល់ដែនកម្ពុជា-ថៃ។

ជាទីបញ្ចប់ លោកជំទាវអ្នកឧកញ៉ា សុខ សុភាព បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស មេត្តាបន្តការគាំទ្រនិងជឿងជាក់លើការដឹកនាំរបស់ សម្ដេចតេជោ-ធិបតី និងបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ការពារសុខសន្តិភាព, ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវន្តរបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅសម្រេចកម្ពុជាឆ្នាំ២០៥០ ប្រកបដោយភាពប្រាកដនិយម និងសមប្រកបតនឹងពុទ្ធពរទាំង ៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។            

អត្ថបទដែលជាប់ទាក់ទង