**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ផ្តល់សម្ភារកីឡាកញ្ចប់ផែនដាឆ្នាំ២០២៦ ជូនសាលារៀនចំនួន៦៧៨កន្លែងនៅកម្ពុជា


(កំពង់ធំ)៖ មូលនិធិចិនដើម្បីអភិវឌ្ឍជនបទបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងសុខុមាលភាពកុមារនៅកម្ពុជា តាមរយៈការផ្តល់សម្ភារកីឡា “កញ្ចប់ផែនដាឆ្នាំ២០២៦” ជូនដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីបន្តចែកជូនដល់សាលាបឋមសិក្សា និងមធ្យមសិក្សាសរុបចំនួន៦៧៨សាលារៀន នៅរាជធានីភ្នំពេញ និងខេត្តចំនួន៨ រួមមាន ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តកណ្តាល។

កម្មវិធីប្រគល់-ទទួលនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យបល្លង្ក ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយមានការចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ រួមជាមួយលោក Zhang Shenyue និងតំណាងមន្ទីរអប់រំ យុវជន និងកីឡា ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកតាំងគោក នាយកសាលា លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធសរុបជិត១០០០រូប។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានមានប្រសាសន៍ថា ការផ្តល់សម្ភារកីឡាកញ្ចប់ផែនដាឆ្នាំ២០២៦ គឺជាការរួមចំណែកក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហេីយអំណោយទាំងនេះពោរពេញដោយអត្ថន័យក្នុងការជំរុញការអប់រំផ្នែកកាយសម្បទា និងលើកកម្ពស់សុខភាពសិស្សានុសិស្សនៅតាមសាលារៀន។ ឯកឧត្តមបានគូសបញ្ជាក់ថា កីឡាជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស ព្រោះក្រៅពីជួយពង្រឹងសុខភាព ក៏ជួយបណ្តុះស្មារតីសាមគ្គីភាព វិន័យ និងការធ្វើការជាក្រុមផងដែរ។

ក្នុង នាមសិស្សានុសិស្សដែលជាអ្នកទទួលផល និងក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ ឯកឧត្ដម   នួន ផារ័ត្ន បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់សង្គមស៊ីវិលនៃប្រទេសយេីងទាំងពីរ ជាពិសេស វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលតែងបានបន្តគាំទ្រជាប់ជានិច្ចលេីវិស័យអប់រំនិងសុខុមាលភាពរបស់សិស្សនៅក្នុងខេត្តកំពង់ធំនិយាយជាពិសេស ហេីយអំណោយសម្ភារកីឡានាថ្អៃនេះបានឆ្លុះបញ្ចាំងពីមិត្តភាពដែកថែបដ៏រឹងមាំរវាងកម្ពុជានិងចិន ដែលបន្តរីកចម្រើនលើគ្រប់វិស័យ។

ក្នុងនាមម្ចាស់អំណោយ ជាពិសេស ក្រុមហ៊ុនAlibaba លោក Zhang Shnyue បានមានប្រសាសន៍ថា មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ មានមោទកភាពដែលបានប្រកៀកស្មារជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាព និងការអប់រំរបស់កុមារកម្ពុជា។ លោកបានបញ្ជាក់ថា «សម្ភារកីឡាកញ្ចប់ផែនដា» មិនត្រឹមតែជាសម្ភារកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាការផ្ញើក្តីស្រឡាញ់ មិត្តភាព និងក្តីសង្ឃឹមរបស់ប្រជាជនចិនទៅកាន់សិស្សានុសិស្សកម្ពុជារាល់រូបនៅតាមសាលារៀន។ លោកបានបន្ថែមថា ការមើលឃើញកុមារកម្ពុជាមានស្នាមញញឹម សុខភាពល្អ និងមានឱកាសចូលរួមសកម្មភាពកីឡា គឺជាកម្លាំងចិត្តសម្រាប់ភាគីចិនក្នុងការបន្តគាំទ្រគម្រោងមនុស្សធម៌ និងការអភិវឌ្ឍសហគមន៍នៅកម្ពុជា នាពេលអនាគត។

សម្ភារកីឡាកញ្ចប់ផែនដាឆ្នាំ២០២៦សរុប២៥៥០ឈុត ដែលត្រូវចែកជូនដល់សាលារៀនទាំង៦៧៨កន្លែងនេះ ត្រូវបានរំពឹងថា នឹងជួយបង្កើនសកម្មភាពកីឡាក្នុងសាលារៀន និងជំរុញបរិយាកាសសិក្សាឱ្យកាន់តែសកម្ម រស់រវើក និងប្រកបដោយសុខភាពល្អ ស្របតាមទិសដៅអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង