**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន

ប្រាសាទមេបុណ្យខាងកើត៖ មរតកវប្បធម៌ដ៏មានតម្លៃនិងសេចក្ដីដឹងគុណចំពោះបុព្វការីជន

សៀមរាប៖ នៅលើទឹកដីវប្បធម៌ដ៏សក្ការៈនៃរមណីយដ្ឋានអង្គរ មានប្រាសាទបុរាណមួយអណ្ដែតត្រដែតឡើងផ្ដាច់ខ្លួនពីគេ ដែលមិនត្រឹមតែជាអច្ឆរិយវត្ថុនៃស្ថាបត្យកម្មប៉ុណ្ណោះទេ ប៉ុន្តែជាវិមានតំណាងឱ្យ «សេចក្ដីស្រឡាញ់ កតញ្ញុតាធម៌ និងការដឹងគុណ» យ៉ាងជ្រាលជ្រៅរបស់កូនចៅជំនាន់ក្រោយចំពោះដូនតា។ នោះគឺប្រាសាទមេបុណ្យខាងកើត ដែលបច្ចុប្បន្នស្ថិតនៅក្នុងភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប។

រឿងរ៉ាវនៃការកសាងប្រាសាទនេះ ដើម្បីតបស្នងសងគុណមាតាបិតានៃអង្គព្រះមហាក្សត្រដ៏ចម្បងនៃប្រវត្តិសាស្រ្តអង្គរ។ បើយើងត្រឡប់ទៅកាន់សតវត្សរ៍ទី១០ ក្នុងឆ្នាំ៩៥២ នៃគ្រិស្តសករាជ ព្រះបាទរាជេន្ទ្រវរ្ម័នទី១ បានឡើងគ្រងរាជ្យសម្បត្តិ និងបានដឹកនាំចក្រភពខ្មែរឆ្ពោះទៅរកភាពរុងរឿង។

ក្នុងនាមជាក្សត្រប្រកបដោយធម៌ ព្រះអង្គមិនដែលបំភ្លេចនូវគុណូបការៈរបស់បុព្វការីជនឡើយ។ ព្រះអង្គបានត្រាស់បង្គាប់ឱ្យកសាងប្រាសាទមេបុណ្យខាងកើតឡើង ដោយបែរមុខទៅទិសខាងកើត ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។

និទានកថាដ៏មានអត្ថន័យជ្រាលជ្រៅបំផុតត្រូវបានកត់ត្រានៅក្នុងសិលាចារឹក ដោយបញ្ជាក់ថា ប្រាសាទភ្នំធ្វើអំពីឥដ្ឋរាងជើងក្អែកនេះ គឺកសាងឡើងក្នុងគោលបំណងចម្បងដើម្បី «ឧទ្ទិសដល់បុព្វការីជន» ច្រើនជំនាន់។

នៅក្នុងប្រាង្គប្រាសាទទាំងនោះ ព្រះអង្គបានតម្កល់រូបចម្លាក់តំណាងឱ្យព្រះមាតានិងព្រះបិតា ក្នុងទម្រង់ជាអាទិទេពដ៏មានមហិទ្ធិឫទ្ធិ ដូចជា ព្រះឥសូរ ព្រះនាងបវ៌តី ព្រះនារាយណ៍ និងព្រះព្រហ្ម ហើយនៅក្តីកណ្តាលនៃប្រាសាទមានតម្កល់លិង្គទេវរាជ។ នេះជាភស្តុតាងប្រវត្តិសាស្ត្របង្ហាញថា សូម្បីតែមហាក្សត្រដ៏មានអំណាច ក៏តែងតែលំឱនកាយបង្ហាញសេចក្ដីដឹងគុណយ៉ាងបរិសុទ្ធចំពោះដូនតា និងអ្នកមានគុណផងដែរ។

តាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា កាលដើមឡើយ ប្រាសាទមេបុណ្យខាងកើតមិនមែនស្ថិតនៅលើដីគោកដូចសព្វថ្ងៃនេះទេ។ ទីនេះគឺជាកោះតូចមួយដ៏សក្ការៈ ស្ថិតនៅចំកណ្ដាលបារាយណ៍ខាងកើត ឬហៅថា «បារាយណ៍យសោធរតដាក» ដែលជាស្នាព្រះហស្ថដ៏ធំធេងរបស់ព្រះបាទយសោវរម៌ទី១ នាចុងសតវត្សរ៍ទី៩។

ស្រមៃទៅកាលពីជាងមួយពាន់ឆ្នាំមុន អ្នកស្រុកនិងក្សត្រាក្សត្រីត្រូវជិះទូកឆ្លងកាត់ផ្ទៃទឹកដ៏ធំល្វឹងល្វើយ ដើម្បីមកធ្វើបុណ្យ និងសម្តែងការដឹងគុណដល់វិញ្ញាណក្ខន្ធបុព្វបុរសនៅលើកោះកណ្តាលទឹកដ៏ស្ងប់ស្ងាត់នេះ។ ទោះបីជាឆ្លងកាត់ជាច្រើនសតវត្សរ៍មកដល់បច្ចុប្បន្ន ផ្ទៃទឹកបារាយណ៍ដ៏ធំធេងនេះបានរីងស្ងួតគោកអស់ទៅហើយក្តី ប៉ុន្តែព្រលឹងនៃការដឹងគុណ និងសំណង់ប្រាសាទប្រាង្គ៥ កសាងអំពីឥដ្ឋនៅលើខឿនធ្វើពីថ្មបាយក្រៀមនិងថ្មភក់ នៅតែឈរជើងយ៉ាងរឹងមាំដដែល។

នាពេលបច្ចុប្បន្ន ប្រាសាទមេបុណ្យខាងកើតបានក្លាយជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រដ៏ទាក់ទាញនៅក្នុងវង់ធំនៃរមណីយដ្ឋានអង្គរ។ ភ្ញៀវទេសចរមកពីគ្រប់ទិសទីមិនត្រឹមតែចូលចិត្តមកទីនេះដើម្បីទស្សនាទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាត និងរ៉ូមែនទិកប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានមកដើម្បីស្វែងយល់ ស្ងើចសរសើរ និងលំឱនកាយគោរពដល់វិស្វកម្ម និងទឹកដៃដ៏ឯករបស់ដូនតាខ្មែរជំនាន់មុនផងដែរ។

ទោះបីជាបានឈររឹងមាំប្រឈមមុខនឹងកម្តៅថ្ងៃនិងខ្យល់ភ្លៀងអស់រាប់ពាន់ឆ្នាំមកហើយក្តី រចនាសម្ពន្ធរបស់ប្រាសាទមេបុណ្យខាងកើតជាច្រើនកន្លែងបានរងនូវការខូចខាតដោយសារតែអាយុកាលនិងកត្តាធម្មជាតិ។ ដើម្បីបង្ហាញពីការដឹងគុណ និងបន្តថែរក្សាព្រលឹងដូនតាឱ្យបានគង់វង្ស អាជ្ញាធរជាតិអប្សរាកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារអភិរក្ស និងថែរក្សាជាប្រចាំ។

ក្រុមអ្នកជំនាញបាននិងកំពុងធ្វើការងារយ៉ាងផ្ចិតផ្ចង់ ដូចជា ជួសជុលទល់ទ្រលើចំណុចហានិភ័យនៃប្រាសាទ ការសម្អាតកំណកដីតាមថ្នេរថ្ម ការកាត់សម្អាតរុក្ខជាតិដែលអាចបំផ្លាញដល់ឥដ្ឋនិងថ្មប្រាសាទ ព្រមទាំងបង្ការការពារការជម្រាបទឹកចូលទៅក្នុងរចនាសម្ពន្ធរបស់ឥដ្ឋប្រាសាទ។

ការថែរក្សាប្រាសាទមេបុណ្យខាងកើតនៅថ្ងៃនេះ គឺការបន្តសរសេររឿងរ៉ាវនៃការដឹងគុណពីជំនាន់មួយទៅជំនាន់មួយទៀត ដើម្បីឱ្យវិមានឧទ្ទិសដល់បុព្វការីជនមួយនេះ នៅតែជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាសម្រាប់កូនខ្មែរ និងពិភពលោកជារៀងរហូតតទៅ៕

អត្ថបទដែលជាប់ទាក់ទង