ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២៤ ឆ្នាំទី២ អាណត្តិទី៤

ពោធិ៍សាត់៖ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២៤ ឆ្នាំទី២ អាណត្តិទី៤ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, តំណាងសាលាដំបូងខេត្ត, អភិបាលស្រុកក្រុង, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំ បានពិភាក្សា និងអនុម័តលើរបៀបវារៈ ចំនួន៥ សំខាន់ៗរួមមាន៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្តពោធិ៍សាត់ សម្រាប់ខែមេសា ឆ្នាំ២០២៦
៤-របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
៥-បញ្ហាផ្សេងៗ៕

