**អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យគម្រោងជួសជុលផ្លូវបេតុងអាមេ ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ២ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ**កំណាត់ផ្លូវជាតិលេខ១០ នៅត្រង់ចំណុច PK90+600 (ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់) ដែលបានរអិលបាក់ស្រុត ត្រូវបានតភ្ជាប់ឡើងវិញ និងអាចចរាចរណ៍បានសម្រាប់រថយន្តធុនស្រាល**ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែកក្កដា និងលើកទិសដៅភារកិច្ចខែសីហា នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ**អភិបាលខេត្តខេត្តត្បូងឃ្មុំ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យស្ថានភាពការលក់ដូរ បងប្អូនអាជីវករនៅផ្សារថ្នល់ទទឹង**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យវឌ្ឍនភាពការងារស្ថាបនាសំណង់សិល្បការ្យ ស្ថិតនៅដីសម្បទានភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៤ នៅទីក្រុងវៀងចន្ទន៍**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញប្រារព្ធខួប១៧ឆ្នាំ នៃការប្រែក្លាយសាលាភូមិន្ទនគរបាល ទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា**ឯកឧត្តម សួស អង្គារ៍ ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ឆមាសទី១ ការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាពឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប**រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ប្រទេសកម្ពុជាយើងទទួលបានភាពស្អាត នៅឆ្នាំ២០២៥**រដ្ឋបាលខេត្តក្រចេះ ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការបង្ហោះព័ត៌មាន «បុរសម្នាក់ធ្វើការនេសាទ យកទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា មកជាន់នៅលើទូកនេសាទ»**សម្ដេចធិបតី៖ អាណាព្យាបាលសិស្សានុសិស្ស ៩០% គាំទ្រការបន្ថែមម៉ោងបង្រៀន នៅតាមសាលាគោលដៅ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាល កំពុងខិតខំពង្រឹងស្ដង់ដារសាលារៀននៅទូទាំងប្រទេស ដើម្បីឲ្យឈានទៅរកស្ដង់ដារនៃការបង្រៀនមួយដូចៗគ្នា**នាយករដ្ឋមន្ត្រី ឲ្យរដ្ឋមន្ត្រីអប់រំ ជំរុញកម្មវិធីកញ្ចប់អំណាន និងគណិតវិជ្ជា សម្រាប់ពីថ្នាក់ទី៤ ដល់ទី៦**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កូនខ្មែរ ត្រូវចេះភាសាខ្មែរ និងគណិតឲ្យខ្លាំង ព្រោះបើមិនអីចឹងទេ យើងពិបាក**សម្ដេចធិបតី ណែនាំឲ្យយកចិត្តទុកដាក់សុវត្ថិភាពសិស្ស តាមសាលា ដោយជួយសម្រួលចរាចរណ៍ពេលម៉ោងចូល និងចេញពីរៀន**ទេសរដ្ឋមន្រ្តី លី ធុជ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង១៩ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង**ក្រសួងការបរទេស បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសដៃគូសន្ទនាអាស៊ាន**ឯកឧត្តម ថោ ជេដ្ឋា៖ កម្ពុជាដឹកនាំដោយគណបក្សប្រជាជនបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ**កម្ពុជា-ចិន ប្តេជ្ញាពង្រឹងកិច្ចសហការបន្ថែមដើម្បីធ្វើឱ្យកម្ពុជាមានថាមពលបៃតងកាន់តែខ្ពស់មុនឆ្នាំ២០៣០

ថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិក អាជ្ញាធរមីនកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោក ស៊ីនហ្សូ អាបេ

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិក អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីនមានភាពរន្ធត់ចិត្ត សោកសៅ និងសោកស្តាយជាពន់ពេក ដែលទទួលបានព័ត៌មានអំពីមរណភាពរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយសារការបាញ់ប្រហារដ៏ឃោរឃៅ នៅក្នុងទីក្រុងណារ៉ា ប្រទេសជប៉ុន។

ឯកឧត្តម ស៊ីនហ្សូ អាបេ ជាមិត្តដ៏ល្អរបស់កម្ពុជា។ នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន បានអភិវឌ្ឍទៅជាដៃគូយុទ្ធសាស្ត្រ កាលពីឆ្នាំ២០១៣។

ជាមួយគ្នានោះផងដែរ ប្រទេសជប៉ុនបានផ្ដល់ជំនួយជាថវិកា និង សម្ភារ:យ៉ាងច្រើនដល់កម្ពុជា ដើម្បីធ្វើការបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជួយសង្គ្រោះដល់អាយុជីវិតប្រជាពលរដ្ឋខ្មែរ និងជួយគាំទ្រដល់ការអភិវឌ្ឍន៍ជីវភាពរស់នៅ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ។

យើងខ្ញុំសូមសម្ដែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះក្រុមគ្រួសារសព ក៏ដូចជាប្រជាជនជប៉ុន ចំពោះការបាត់បង់ដ៏ធំធេងនេះ៕

អត្ថបទដែលជាប់ទាក់ទង