ឯកឧត្ដម ប្រាក់ សុខុន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះកាន់ក្រុមគ្រួសារ អតីតនាយករដ្ឋមន្ត្រីជប៉ុន
ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានប្រកាសចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ ឯកឧត្តម ក៏ដូចជាប្រជាជនជប៉ុន ចំពោះភាពសោកសង្រេង និងការបាត់បង់ដ៏ធំធេងមួយនេះ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៩ កក្កដានេះ ឯកឧត្ដម ប្រាក់ សុខុន បានសរសេរក្នុងន័យដើមទាំងស្រុងថា
ខ្ញុំសូមចូលរួមជាមួយសហការីរបស់ខ្ញុំជុំវិញពិភពលោកក្នុងការកាន់មរណៈទុក្ខរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ ដែលជាមិត្តដ៏ល្អរបស់កម្ពុជា។
ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ ឯកឧត្តម ក៏ដូចជាប្រជាជនជប៉ុន ចំពោះភាពសោកសង្រេង និងការបាត់បង់ដ៏ធំធេងមួយនេះ។
សមិទ្ធិផលរបស់ឯកឧត្តមទាំងប៉ុន្មាននឹងត្រូវបានមនុស្សរាល់គ្នាចងចាំ និងវាយតម្លៃខ្ពស់ពីមួយជំនាន់ទៅមួយជំនាន់ ៕