ឯកឧត្តម សន្តិបណ្ឌិត សុខ ផល អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលអគារសិក្សា១ខ្នង ៦បន្ទប់ នៅសាលាបឋមសិក្សាទួលអណ្ដែត នៅស្រុកបាណន់

ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២២ បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់-ទទួលអគារសិក្សា១ខ្នង ៦បន្ទប់ នៅសាលាបឋមសិក្សាទួលអណ្ដែត ស្ថិតនៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណ ន់ ខេត្តបាត់ដំបង ។
បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោកប្រធានមន្ទីរអប់រំខេត្តបាត់ដំបងរួចមក ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍សួរសុខទុក្ខ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល ដែលបានចូលរួមនាពេលនេះផងដែរ ។
ជាមួយគ្នានេះដែរ ឯកឧត្តម សន្តិបណ្ឌិត ក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់ ឳពុក ម្តាយ អាណាព្យាបាល ទាំងអស់ត្រូវបញ្ជូន កូនចៅ ឲ្យមកសិក្សាឲ្យបានគ្រប់ៗគ្នា រាជរដ្ឋាភិបាលបានខិតខំសាងសង់ ជួសជុល កែលម្អ សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ នៅតាមបណ្ដាឃុំ ស្រុក ឲ្យកាន់មានភាពល្អប្រសើរឡើង ដើម្បីមានភាពងាយស្រួលប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សន្តិបណ្ឌិត ប្រធានក្រុមការងារ បាននាំមកនូវសម្ភារសិក្សាមួយចំនួន ជូនដល់សិស្សានុសិស្ស និងថវិកាមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល ប្រជាការពារ ដែលបានចូលរួមនាពេលនេះផងដែរ ។
បន្ទាប់ពីបានកាត់ខ្សែបូរប្រគល់-ទទួល អគារសិក្សារួចមក ឯកឧត្តម សន្តិបណ្ឌិត ប្រធានក្រុមការងារ រួមជាមួយគណៈប្រតិភូអមដំណើរ បានអញ្ជេីញចុះត្រួតពិនិត្យការដ្ឋានធ្វេីផ្លូវមួយខ្សែ ដែលមានប្រវែង ៤.៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតនៅភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ៕

