**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

កម្ពុជា និងអូទ្រីស ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មនិងពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាបៃតង

ភ្នំពេញ៖ «ក្រសួងបរិស្ថានតែងតែបើកទ្វារចំហជានិច្ចសម្រាប់អ្នកវិនិយោគអូទ្រីស ជាពិសេសអ្នកវិនិយោគលើវិស័យកែច្នៃសំណល់ និងបច្ចេកវិទ្យាបៃតង» នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Andreas Sumper អនុប្រធានបេសកកម្មនៃស្ថានទូតអូទ្រីស នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

ភាគីទាំងពីរបានសម្តែងនូវការអបអរសាទរចំពោះខួបលើកទី៧០ នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងអូទ្រីស តាមរយៈការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងការនាំយកបច្ចេកវិទ្យាបរិស្ថានទំនើបៗមកកាន់កម្ពុជា។

លោក Andreas Sumper បានគូសបញ្ជាក់អំពី ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងគួរឱ្យកត់សម្គាល់។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីប្តេជ្ញាចិត្តរួមគ្នាបង្កើនទំហំពាណិជ្ជកម្មនេះឱ្យឈានកម្រិតខ្ពស់នាពេលអនាគត។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ាង សុផល្លែត ក៏បានជម្រាបជូនភាគីអូទ្រីសអំពីភាពជោគជ័យនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលមាន ភាពស្អាត បៃតង និងចីរភាព តាមរយៈយុទ្ធនាការជាច្រើន និងមានការចូលរួមប្តេជ្ញាចិត្តពីប្រជាពលរដ្ឋប្រមាណជាង ១៤ លាននាក់ កាត់បន្ថយការប្រើប្រាស់ និងសំអាតសំរាម សំណល់ប្លាស្ទិក ធ្វើឱ្យតួលេខការនាំចូលប្លាស្ទិកថយចុះដល់ ៨៤% ក្នុងរយៈពេលមួយឆ្នាំ។ លើសពីនោះក៏មានការរឹងបន្តឹងច្បាប់ ដោយបានអនុវត្តក្រមបរិស្ថានយ៉ាងម៉ឺងម៉ាត់ និងតម្រូវឱ្យគ្រប់រោងចក្រត្រូវមានប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវ។

ស្របគ្នានេះ ក្រសួងបរិស្ថាន ក៏បានចុះសម្អាតសំរាម សំណល់ប្លាស្ទិកនៅតាមដងផ្លូវជាតិចម្បងៗ និងការដាំដើមឈើដើម្បីបង្កើនគម្របព្រៃឈើ ដោយក្នុងនោះក្រសួងបានបណ្តុះកូនឈើជាច្រើនលានដើមរាល់ឆ្នាំសម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមបញ្ជាក់ជូនថា ការកែច្នៃសំណល់ និងបច្ចេកវិទ្យាបៃតង តាមរយៈការវិនិយោគបៃតងនៅកម្ពុជា គឺជាទស្សនវិស័យបន្ត ដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋកម្ពុជា និងជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង