**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

បទវិភាគ៖ ឈាមរបស់លោកWalkerធ្វើឱ្យ”មនុស្សទាំងអស់មានភាពស្មើគ្នាតាំងពីកើតមក”ដែលមានចែងក្នុងចក្តីប្រកាសឯករាជ្យដូចជាត្លុកកំប្លែង!


ពាក្យថា “ខ្ញុំមិនអាចដកដង្ហើមបាន” របស់លោកFloyd ដែលជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់កាលពីជាង ២ ឆ្នាំមុននៅតែដិតជាប់ក្នុងត្រចៀករបស់យើង ហើយការអនុវត្តច្បាប់ដោយហិង្សារបស់ប៉ូលីសអាមេរិកចំពោះជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកបានបន្ថែមកំណត់ត្រាថ្មីទៀត។
នៅថ្ងៃទី៣ខែកក្កដាតាមម៉ោងក្នុងតំបន់ ភាគីប៉ូលីសទីក្រុង Akron រដ្ឋ Ohio បានចេញផ្សាយវីដេអូស្តីពីបុរសជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក Jayland Walker ត្រូវបានប៉ូលីសបាញ់សម្លាប់កាលពីប៉ុន្មានថ្ងៃមុន។ ប៉ូលីសចំនួន ៨ នាក់បានបាញ់ជាបន្តបន្ទាប់ ខណៈពេលដែលកំពុងដេញតាមលោកWalker ដែលបានលោតចេញពីឡាន ក្នុងអំឡុងពេលត្រួតពិនិត្យចរាចរណ៍មួយលើក “ទិន្នភាពគួរឱ្យរន្ធត់” ។ ប៉ូលីសក្នុងតំបន់បាន និយាយថា ប៉ូលីសចំនួន៨នាក់បានបាញ់ជាង ៩០ គ្រាប់ ហើយពេទ្យកោសល្យវិច្ច័យបានបញ្ជាក់ថាលើខ្លួនលោក Walker មានស្នាមរបួសប្រហែល ៦០ កន្លែង។
មុនពេលថ្ងៃបុណក្យឯករាជ្យជាតិអាមេរិកនៅថ្ងៃទី៤ខែកក្កដាជិតចូលមកដល់ ឈាមរបស់លោក Walker បានធ្វើឱ្យក្រុមមូលដ្ឋានបង្កើតសហរដ្ឋអាមេរិកដែលថា “មនុស្សទាំងអស់មានភាពស្មើគ្នាតាំងពីកើតមក”ដែលមានចែងក្នុង “សេចក្តីប្រកាសឯករាជ្យ” ដូចជាត្លុកកំប្លែងមួយ ។ កាសែត “the Boston Globe”អាមេរិកបានរិះគន់ថា “ថ្ងៃទី ៤ ខែកក្កដាឆ្នាំនេះ (ថ្ងៃបុណ្យឯករាជ្យ) គឺបន្ទាប់ពីខែមិថុនាដ៏ច្របូកច្របល់ តើមានអ្វីគួរអបអរសាទរទៅ ?” បច្ចុប្បន្ននេះ មានបាតុកម្មជាច្រើនបានធ្វើឡើងនៅទីក្រុង Akron ដើម្បីតវ៉ាប្រឆាំងនឹងការអនុវត្តច្បាប់ដោយហិង្សារបស់ប៉ូលីស ហើយរដ្ឋបាលក្នុងតំបន់ដក៏លុបចោលសកម្មភាពអបអរសាទរថ្ងៃបុណ្យឯករាជ្យផងដែរ។
តាមទិន្នន័យស្ថិតិរបស់វេបសាយ“ផែនទីអំពើហិង្សាប៉ូលីស”បង្ហាញឱ្យឃើញថា ចាប់តាំងពីឆ្នាំ ២០២០ រហូតដល់ពេលនេះ មានមនុស្សចំនួន ២៥៦៣ នាក់ត្រូវបានសម្លាប់ដោយការអនុវត្តច្បាប់របស់ប៉ូលីសអាមេរិក ក្នុងនោះ មានជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកចំនួន៥៦៥នាក់ ដែលមានចំនួនលើសពី២២ភាគរយ ។ តាំងពីចូលឆ្នាំនេះរៀងមក បានមានជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកចំនួន ៤៩ នាក់ត្រូវបានបាញ់សម្លាប់ដោយប៉ូលីស។ វេបសាយនេះនៅបង្ហាញផងដែរថា នៅប្រទេសអាមេរិក លទ្ធភាពដែលជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក ត្រូវបានសម្លាប់ដោយប៉ូលីស គឺច្រើនជាងជនជាតិស្បែកស២.៩ដង។
មិនត្រឹមតេការអនុវត្តច្បាប់ដោយហិង្សាប៉ុណ្ណោះទេ ការរើសអើងពូជសាសន៍ជាប្រព័ន្ធបែបអាមេរិកបានចាក់ឫសគល់ក្នុងគ្រប់ផ្នែកនៃសង្គមអាមេរិករួចហើយ។ ការរើស អើងនិងការគាបសង្កត់ដែលមាននៅពាសវាលពាសកាល ធ្វើឱ្យជនជាតិភាគតិចអាមេរិក “មិនអាចដកដង្ហើមបាន”។ នៅពីក្រោយរឿងនេះ មិនត្រឹមតែមានកត្តាប្រវត្តិឧក្រិដ្ឋកម្មនៃទាសភាព រចនាសម្ព័នជនជាតិដែលតម្កល់ទុកជនជាតិស្បែកសជាអាទិភាពនិងបរិយាកាសសង្គមជាដើមប៉ុណ្ណោះទេ ថែមទាំងក៏មានទំនាក់ទំនងជាមួយអ្នកនយោបាយ អាមេរិកដែលជាប់រវល់ក្នុងជម្លោះបក្សពួក និងបរាជ័យក្នុងអភិបាលកិច្ចទៀតផង។
លោក Biden ប្រធានាធិបតីអាមេរិកធ្លាប់បានថ្លែងថា “ការរើសអើងពូជសាសន៍ជាប្រព័ន្ធគឺជាស្នាមប្រឡាក់នៅលើព្រលឹងអាមេរិក” ។ គិតមកទល់សព្វថ្ងៃនេះ ស្នាមប្រឡាក់លើព្រលឹងនេះមិនគ្រាន់តែមិនត្រូវបានលុបចោលប៉ុណ្ណោះទេ ថែមទាំងបែរជាកាន់តែធ្ងន់ធ្ងរទៀត។ ពាក្យស្លោកស្អាតៗដែលអ្នកនយោបាយអាមេរិកគេហៅថា “ស្មើរភាពគ្នា” និង “បរិយាប័ន្ន”ជាដើម មិនអាចបិទបាំងបាននូវទង្វើដ៏អាក្រក់របស់ “អ្នកការពារសិទ្ធិមនុស្ស” នោះទេជាយូរមកហើយ។ នៅថ្ងៃទី ៤ ខែកក្កដា ប្រឈមនឹងសហរដ្ឋអាមេរិក ដែលងាយនឹងកើតមានអំពើហិង្សា ការបែកបាក់ជាតិសាសន៍ និងមានមនោសញ្ចេតនាអន់ចិត្ត យើងមិនដឹងទេថា តើអ្នកនយោបាយអាមេរិកនឹងឆ្លើយតបយ៉ាងណាចំពោះការរំពឹងទុករបស់ស្ថាបនិកអាមេរិកកាលពីជាង ២០០ ឆ្នាំមុន ?
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

 

អត្ថបទដែលជាប់ទាក់ទង