**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យសហការីចុះពិនិត្យពីស្ថានភាពរស់នៅដល់ខ្នងផ្ទះ និងផ្តល់អំណោយដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២១គ្រួសារ រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហាញពីគុណតម្លៃ ការចូលរួមសន្សំសំចៃ និងការបណ្តុះភាពរឹងមាំនៃប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា ចេញពីការកែទម្រង់រដ្ឋបាលសាធារណៈ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចែកអំណោយសប្បុរិសធម៌របស់សមាគមឧកញ៉ាកម្ពុជា សរុបជាទឹកប្រាក់ជាង ១,១លានដុល្លារអាម៉េរិក ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំក្នុងខេត្តកំពង់ធំ**រដ្ឋមន្ត្រីកសិកម្ម៖ បច្ចុប្បន្នកម្ពុជាមិនត្រឹមតែផលិតស្បៀងគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញកសិផលបានទូទាំងពិភពលោក**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”**ឧបនាយករដ្ឋមន្ត្រី ស សុខា នឹងអញ្ជើញបំពេញទស្សនកិច្ចការងារនៅវៀតណាម ចាប់ពីថ្ងៃទី១៨-១៩ កុម្ភៈ**ឃាត់ខ្លួនជនជាតិចិនចំនួន ៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត នៅបរិវេណអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ**សភាអាមេរិកគូសបញ្ជាក់អំពីការបន្តធ្វេីការជាមួយរដ្ឋាភិបាលអាមេរិកដេីម្បីជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ**ក្រុមហ៊ុន ICAP បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា**ក្រសួងព័ត៌មាន នឹងរៀបចំ «កម្មវិធីម៉ារ៉ាតុងដើម្បីមនុស្សធម៌» នៅថ្ងៃទី១៥ ខែមីនាខាងមុខ**ទំនាក់ទំនងកម្ពុជានិងអាមេរិក នៅក្នុងរយៈពេល៧៥ឆ្នាំមកនេះ បានផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក**រួមគ្នាដោះស្រាយបញ្ហាមូលដ្ឋាន៖ ពលរដ្ឋកុំដាំដើមគរ! អាជ្ញាធរកុំព្រងើយកន្តើយ!**ផ្ទះចំនួន ១០០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រគល់ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**រដ្ឋមន្ត្រីក្រសួងអប់រំ ៖ AI នៅមិនទាន់ជំនួសលោកគ្រូអ្នកគ្រូ ដោយសារគ្មានបេះដូង និងមិនទាន់អាចមានសមត្ថភាពសម្រេចចិត្តជំនួសមនុស្សបាន**ថ្នាក់ដឹកនាំក្រសួងការងារ ជួបសំណេះសំណាលនិងផ្សព្វផ្សាយអំពីសេវា ប.ស.ស. ដល់កម្មករនិយោជិត នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ កៃ ដេ ហ្គាម៉ិន ឯ.ក ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣**រដ្ឋសភា នឹងពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់ចំនួន ២ នៅថ្ងៃទី១៨ កុម្ភៈ**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការងារគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ**ក្រសួងបរិស្ថានកម្ពុជា រួមទាំងបណ្តាប្រទេសចំនួន៦ រៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីសិក្សារកដំណោះស្រាយធ្វើយ៉ាងណាបង្កាសត្វត្មាតពីការផុតពូជ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ**បង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិវៀតណាម ៥នាក់ និងកាំភ្លើង៥ដើម ជាមួយគ្រឿងញៀនជិត ៥គីឡូក្រាម

ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សធ្វើពិត បម្រើពិត និងកសាងសមិទ្ធផលពិត ជូនដល់ប្រជាជន និងប្រទេសជាតិ

ភ្នំពេញ៖ ឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សធ្វើពិត បម្រើពិត និងកសាងសមិទ្ធផលពិត ជូនដល់ប្រជាជន និងប្រទេសជាតិ។

ឯកឧត្តមានប្រសាសន៍បែបនេះក្នុងពេល អញ្ជើញកាត់ប្ញសសីមាព្រះវិហារមរតក ប៊ុន ស៊ាងលី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តស្លែង ស្ថិតនៅភូមិស្លែង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវតាកែវនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការកកើតឡើងនូវសមិទ្ធផលថ្មីៗបន្ថែមទៀតដូចពេលនេះ គឺពិតជាបានចូលរូមចំណែកយ៉ាងសកម្មក្នុងការបម្រើផលប្រយោជន៍រួមក្នុងវិស័យព្រះពុទ្ធសាសនាទំាងនៅក្នុងមូលដ្ឋានផ្ទាល់ ក៏ដូចជានៅទូទាំងប្រទេស ជាពិសេសដើម្បីទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានស្ថិតស្ថេរគង់វង្សគ្រប់កាលវេលាតាមពុទ្ធប្បញ្ញត្តិ។

ឯកឧត្ដមបន្ថែមថា ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏បានខិតខំលុបបំបាត់នូវភាពអវិជ្ជមានដែលបន្សល់ពីអតីតកាលដ៏ខ្មៅងងឹតសូន្យសុងក្នុងរបបខ្មែរក្រហម តាមរយៈការផ្តល់សិទ្ធិសេរីភាពគ្រប់យ៉ាងដល់ប្រជាពលរដ្ឋ និងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាអាទិ៍ វត្តអារាម សាលារៀន មន្ទីរពេទ្យ ជាដើម។ល។ ដែលជាមូលដ្ឋានរូបវ័ន្តបម្រើឱ្យការអនុវត្តជាក់ស្តែងនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។

ឧត្ដមសេនីយ៍ឯកបន្តថា ក្នុងដំណាក់កាលវិបត្តិគ្រោះភ័យនៃជំងឺកូវីដ-១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តដឹកនាំបញ្ជា ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋរាប់សែននាក់ដោយផ្ទាល់ និងរាប់លាននាក់ដោយប្រយោលឱ្យរួចផុតពីមាត់ជ្រោះមរណៈនៃជំងឺដ៏កាចសាហាវនេះ។ រាជរដ្ឋាភិបាល ក៏នៅតែបន្តយកចិត្តទុកដាក់បំផុតទៅលើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីការពារហានិភ័យពីការឆ្លងជំងឺនេះ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងដោយមិនគិតថ្លៃ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងប្រទេស ឱ្យនៅបន្តការប្រុងប្រយ័ត្ន និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់ៗគ្នា ព្រមជាមួយនឹងការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតទ្បើងវិញក្នុងសហគមន៍សារជាថ្មីម្តងទៀត។

ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា “គណបក្សប្រជាជនកម្ពុជា ជាគណបក្សធ្វើពិត បម្រើពិត និងកសាងសមិទ្ធផលពិត ជូនដល់ប្រជាជន និងប្រទេសជាតិ។ ជាការតបស្នងចំពោះការបម្រើពិត និងធ្វើពិតនេះ ប្រជាពលរដ្ឋទូទាំងប្រទេសបានបង្ហាញនូវការជឿទុកចិត្ត និងសេចក្តីស្រឡាញ់តាមរយៈបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីបន្តដឹកនាំដំណើរអភិវឌ្ឍឆ្ពោះទៅមុខប្រកបដោយចីរភាព ដូចដែលបានឃើញរួចមកហើយនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅថ្មីៗនេះ”។

ឯកឧត្ដមបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តពង្រឹងសមត្ថភាព ឆន្ទៈ និងស្នាដៃបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ គោលនយោបាយឥតងាករេរបស់គណបក្សប្រជាជន គឺការឱ្យតម្លៃប្រជាជន និងជួយដល់ប្រជាជនជាអាទិភាពចម្បង ដោយត្រូវបម្រើប្រជាជនទៅតាមតម្រូវការចាំបាច់ជាក់ស្តែងនៅគ្រប់មូលដ្ឋានទាំងអស់នៅទូទាំងប្រទេស តាមរយៈសកម្មភាពក្នុងចលនារួមរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង