ឯកឧត្តម វង្សី វិស្សុត អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត

មុននឹងធ្វើច្បាប់ ឬតាក់តែងច្បាប់ ក៏ត្រូវគិតគូរផងដែរដល់ជម្រើសផ្សេងៗ ក្រៅពីការធ្វើច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតក្រោមច្បាប់ ដូចជាវិធានការអប់រំ និងណែនាំ វិធានការរដ្ឋបាល និងវិធានការសេដ្ឋកិច្ច ព្រមទាំងវិធានការផ្សេងៗទៀត ដែលមិនមែនជាលិខិតបទដ្ឋានគតិយុត្ត។ ក្នុងករណីជ្រើសយកជម្រើសវិធានការធ្វើច្បាប់ គឺត្រូវតែសិក្សាឱ្យបានច្បាស់អំពីផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តមកលើសេដ្ឋកិច្ច សង្គម បរិស្ថាន ធុរកិច្ច បុគ្គល និងថវិកាជាតិ ស្របតាមទិសស្លោកដែលថា លិខិតបទដ្ឋានគតិយុត្តល្អ សេដ្ឋកិច្ចរីកចម្រើន ជីវភាពប្រជាជនល្អប្រសើរ!។ តាមទស្សនវិជ្ជា ខុងជឺ ពេលធ្វើច្បាប់ត្រូវគិតពី Natural Acceptance និងពីអារម្មណ៍ប្រជាជន។
ទី៣. អភិក្រមនៃការរៀបចំច្បាប់ គឺដើម្បីដោះស្រាយបញ្ហារបស់មនុស្ស និងសង្គម គប្បីចៀសវាងឱ្យបាននូវបញ្ហា Vested Interest និង Conflict of Interest, កាត់បន្ថយនូវភាពស្មុគស្មាញ ឬការិយាធិបតេយ្យហួសហេតុ (red-tape) ដែលអាចបង្កការលំបាកដល់ការរីកធំធាត់ និងបង្កើនបន្ទុកមិនចំាបាច់ដល់ធុរកិច្ច អាជីវកម្ម និងប្រជាជន។
ទី៤. ការកសាងច្បាប់ ត្រូវគិតគូរ និងផ្សារភ្ជាប់ជាមួយនឹងការកសាងជាតិ និងចក្ខុវិស័យកម្ពុជារយៈពេលវែង ព្រមទាំងត្រូវបើកច្រកទុកឱ្យយើងអាចបត់បែនបាន ប៉ុន្តែបត់បែនក្នុងន័យបម្រើឱ្យការរស់រាន ការរីកចម្រើន និងស្ថិរភាព ចីរភាព នៃការអភិវឌ្ឍ និងការកសាងប្រជាជាតិកម្ពុជារបស់យើង។ ការរៀបចំប្រព័ន្ធច្បាប់របស់យើងនិង វប្បធម៌នីតិរដ្ឋ ត្រូវឆ្លុះបញ្ចាំងពីគោលដៅ និងទស្សនវិជ្ជា ក្នុងដំណើរដ៏វែងឆ្ងាយឆ្ពោះទៅរក២០៥០ ពោលគឺធ្វើ Alignment ជា Aspiration របស់ជាតិកម្ពុជាទាំងមូល។
ទី៥. ចំពោះការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ដែលមានលក្ខណៈជាច្បាប់គោល ត្រូវគិតគូរដល់គោលការណ៍រួម ដែលពាក់ព័ន្ធនឹងវិស័យច្បាប់នោះ (ឧទាហរណ៍ ដូចជាច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣ ដែលបានកំណត់ឱ្យមានគោលការណ៍ចំនួន១០ចំណុច)។ ដូចនេះគ្រប់ច្បាប់ គួរមានចែងអំពីគោលការណ៍រួម ក្នុងនោះជាពិសេស ពាក់ព័ន្ធនឹងវិស័យជំនាញបច្ចេកទេសនិងបច្ចេកវិទ្យា ដូចជា បញ្ញាសិប្បនិម្មិត(AI) និងឧក្រិដ្ឋកម្មសាយប័រ(Cyber Crimes) ជាដើម។
ទី៦. យើងត្រូវរៀនសូត្រ និងដកស្រង់បទពិសោធពីឧត្តមានុវត្តន៍អន្តរជាតិឱ្យបានច្រើន ជាពិសេសពាក់ព័ន្ធនឹងវិស័យថ្មីៗ ដូចជាវិស័យបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ជាដើម។ បើចាំបាច់យើងមិនគួរខ្លាចការចម្លងពីគេ ដើម្បីរៀបចំច្បាប់របស់យើងនោះទេ បើសិនជា Ecosystem ហ្នឹងស្រដៀងគ្នា និងមានប្រយោជន៍ ហើយស័ក្តិសមនឹងតថភាពប្រទេសយើង ព្រោះក្នុងបរិបទសាកលភាវូបនីយកម្ម យើងត្រូវបើកចំហរ ទាំងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយអ្វីៗឆ្លងគ្នាទៅវិញទៅមក។
ទី៧. មុននឹងចុះសន្ធិសញ្ញា អនុសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិនានា គួរគិតគូរពីការទទួលយកទាំងស្រុង ឬចំណុចណាដែលមិនគួរទទួលយក។ បើចំណុចណាពុំផ្តល់ប្រយោជន៍សម្រាប់ប្រទេសជាតិ កុំទទួលយក យើងត្រូវធ្វើខរក្សាសិទ្ធិ មិនត្រូវទទួលយក១០០% ទេ៕

