**កងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន បិទបញ្ចប់វគ្គហ្វឹកហ្វឺនរួមគ្នាជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការសម្តែងបញ្ជប់វគ្គរួមគ្នា ប្រតិបត្តិការគោព្រៃ លើកទី១ ឆ្នាំ២០២៤**ភ្លើងឆេះសន្ធោសន្ធៅនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា បណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ**ចិនដីគោកសម្តែងការអាណិតអាសូរដល់ប្រជាជនតៃវ៉ាន់ដែលរងផលប៉ះពាល់ដោយសារព្យុះទីហ្វុង Gaemi**ប្រទេសចិនបើកការឆ្លើយតបបន្ទាន់ចំពោះគ្រោះទឹកជំនន់ក្នុងខេត្តចំនួន៤ ក្រោយព្យុះទីហ្វុង Gaemi បានវាយប្រហារ**ពាណិជ្ជកម្មបរទេសរបស់ចិនរក្សាសន្ទុះជាមួយនឹងការផ្លាស់ប្តូរថ្មីៗ**នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំគណៈប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ចូលរួមមហាសន្និបាតលើកទី២៣ សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន នៅប្រទេសសិង្ហបុរី**សហភាពអឺរ៉ុបបញ្ជូនប្រាក់ចំនួន ១,៦ពាន់លានដុល្លារដំបូងពីការរឹបអូសយកទ្រព្យសម្បត្តិរបស់រុស្ស៊ី ទៅឲ្យទីក្រុងគៀវ**Politico៖ អ៊ីស្រាអែលបានផ្តល់បញ្ជីឈ្មោះសព្វាវុធរបស់សភាអាមេរិក**មន្ត្រីយោធាកំពូលរុស្ស៊ីម្នាក់ទៀតត្រូវបានស៊ើបអង្កេតពីបទពុករលួយ**ចិន-អង់គ្លេស យល់ព្រមធ្វើការទំនាក់ទំនងជិតស្និទ្ធ និងស្ថិរភាព**ចិន-ឥណ្ឌា គួរតែដោះស្រាយការខ្វែងគំនិតគ្នាឱ្យបានត្រឹមត្រូវ ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក**ប្រមុខការទូតចិន៖ ការអភិវឌ្ឍរបស់ប្រទេសចិន បើកចំហដើម្បីនាំមកនូវកាលានុវត្តភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការចិន-សហភាពអឺរ៉ុប**មនុស្សជាង ៦២០,០០០នាក់រងផលប៉ះពាល់ដោយព្យុះទីហ្វុង Gaemi នៅក្នុងខេត្ត Fujian ភាគខាងកើតប្រទេសចិន**ក្រសួងការងារ និងខេត្តក្យង់សាំងប៊ូកដូរបស់កូរ៉េខាងត្បូង ឯកភាពបន្តកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមកដើម្បីវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច**ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ចុះជួបជាមួយប្រជាពលរដ្ឋ គ្រប់បណ្តាល ភូមិ ឃុំ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនិងសំណូមរបស់ពួកគាត់**អភិបាលខេត្តស្ទឹងត្រែង កោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទដែលបានខិតខំប្រឹងប្រែងអនុវត្តការងារ និងគៀងគរស្វែងរកម្ចាស់ជំនួយដើម្បីគាំទ្រដល់វិស័យអភិវឌ្ឍន៍ជនបទ**រដ្ឋមន្ត្រី ឈាង រ៉ា កោតសរសើរចំពោះមន្រ្តីសុខាភិបាលខេត្តស្វាយរៀង ដែលបានបម្រើសេវាថែទាំសុខភាព ជូនពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ**ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញបើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រនិកសលាកប័ត្រចូលកម្ពុជា (Cambidai e-Arrival)**ប្រមុខការទូតកម្ពុជា ប្តេជ្ញាចិត្តក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥

អភិបាលរងខេត្តកណ្តាល អញ្ជើញប្រកាសសុពលភាព ក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំព្រែកអំបិល ស្រុកស្អាង ចំនួន ១១រូប

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំព្រែកអំបិល ស្រុកស្អាង កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ មូលដ្ឋាន។

ឯកឧត្តមបានជំរុញដល់ លោក លោកស្រីដែលជាមេឃុំ ជំទប់ និងក្រុមប្រឹក្សាឃុំ ត្រូវយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល និងត្រូវបំពេញការងារដោយស្មារតីសាមគ្គីភាព យោគយល់គ្នា និងបន្តរៀនសូត្រពីគ្នាទៅវិញទៅមក រក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ លុបបំបាត់ឱ្យបាននូវបញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំជាពិសេសខិតខំបម្រើប្រជាពលរដ្ឋដើម្បីធ្វើឱ្យឃុំព្រែកថ្មី កាន់តែមានការអភិវឌ្ឍន៍ លើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរបន្ថែមទៀត ពោលគឺធ្វើជាមន្រ្តីត្រូវបម្រើរាស្រ្តដោយពិតប្រាកដ។

ឯកឧត្តមបានគួរបញ្ជាក់ថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីមានសមាសភាពមកពីគណបក្សនយោបាយតែមួយ ឬ គណបក្សនយោបាយផ្សេងៗគ្នាក៏ដោយ តាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាគឺជាតំណាងឱ្យ ប្រជាពលរដ្ឋក្នុងឃុំទាំងមូល ដូច្នេះ នៅក្នុងអាណត្តិការងារ៥ឆ្នាំនេះ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាថ្មី ត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ។

សូមជម្រាបថា ក្រុមប្រឹក្សាឃុំព្រែកអំបិល ដែលត្រូវបានប្រកាសសុពលភាពមានចំនួន ១១រូប ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជាចំនួន ៦រូប និងមកពីគណបក្សភ្លើងទៀន ៥រូប ៕

អត្ថបទដែលជាប់ទាក់ទង