**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន

កម្ពុជានឹងរៀបចំបុណ្យព្រៃឡង់ ក្រោមម្លប់សន្តិភាព ដែលគ្រោងរៀបចំនៅក្នុងដែនជម្រកសត្វព្រៃ »ព្រៃឡង់» នាថ្ងៃទី១៤-១៥ ខែកុម្ភៈ ខាងមុខនេះ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍ និងគាំទ្រដល់ការបង្កើតឱ្យមានពិធីបុណ្យព្រៃឡង់ ក្រោមម្លប់សន្តិភាព ដែលគ្រោងរៀបចំនៅក្នុងដែនជម្រកសត្វព្រៃ »ព្រៃឡង់» នាថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។

ក្នុងឱកាសទទួលជួប ឯកឧត្តម សូ សុភ័ក្រ ប្រធានក្រុមការងារសប្បុរសធម៌សម្តេចតេជោ និងសហការី នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការប្រារព្ធពិធីនេះនឹងជួយពង្រឹងការចូលរួមបន្ថែមទៀត ពីអ្នកពាក់ព័ន្ធ ជាពិសេសសហគមន៍មូលដ្ឋាន ក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ក៏ដូចជាជំរុញសកម្មភាពបង្កើនគម្របបៃតង ឱ្យបានប្រសើរឡើងស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ គាំទ្រផងដែរដល់ការអភិវឌ្ឍន៍ជីវភាពសហគមន៍ ដោយក្រសួងបរិស្ថានលើកទឹកចិត្តឱ្យសហគមន៍មានជម្រើសមុខរបរថ្មី ដែលជួយឱ្យជីវភាពល្អប្រសើរ ដូចជាជំរុញការដាំស្តារព្រៃឈើ ការអភិវគោដៅលម្ហែបៃតង និងការដាំស្មៅយក្ស (King Grass) ដែលអាចប្រើប្រាស់ជំនួសអុសដុត និងជួយដល់កាត់បន្ថយតឱ្យឧស្សហកម្ម ដែលប្រើប្រាស់ថាមពល ដោយការដុតអុស ហើយសហគមន៍ក៏មានចំណូល និងមិនប៉ះពាល់ដល់ធនធានធម្មជាតិ។

សូមបញ្ជាក់ថា ពិធីបុណ្យព្រៃឡង់ គ្រោងរៀបចំឱ្យមានពិធីសាសនា សែនព្រេន ម្ចាស់ទឹកម្ចាស់ដី ព្រៃព្រឹក្សា បំបួសដើមឈើ ការសំដែងសិល្បះ និងពិធីជួបជុំ ធ្វើការប្តេជ្ញាចិត្តគាំទ្រ ដល់ការការពារនិង អភិរក្សធនធានធម្មជាតិ ផងដែរ។

យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មានសសរស្តម្ភ៣នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ចំពោះ«ភាពបៃតង» ក្រសួងបរិស្ថាន បាននិងកំពុងជំរុញការគ្រប់គ្រងធនធានធម្មជាតិ ដោយផ្តោតលើផែនការយុទ្ធសាស្រ្តជាអាទិភាពរួមមាន៖

១) ពង្រឹងការអនុវត្តច្បាប់ និងបន្តសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ច ពាក់ព័ន្ធ ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសធនធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។

២) បង្កើនគម្របបៃតង ដោយក្រសួងបរិស្ថាននៅតែបន្តការបណ្តុះផ្នត់គំនិត«ពន្លកបៃតង» សកម្មភាពចែក និងដាំកូនឈើឱ្យបានច្រើន។ កន្លងមកក្រសួងបរិស្ថាន បានចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនូវកូនឈើ នៅឆ្នាំ២០២៥ បានជាង ៣,៤(បីក្បៀសបួន)លានដើម យកទៅដាំស្តារព្រៃ និងដាំតាមទីសាធារណៈនានា។ ក្នុងឆ្នាំ២០២៦ ក្រសួងបរិស្ថានគ្រងនឹងចែកកូនឈើចំនួន៥លានដើម។

៣) អភីវឌ្ឍន៍ជីវភាពសហគមន៍ តាមរយៈការជួយបង្កើតមុខរបរ និងភាពជាម្ចាស់លើគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជួយលើកកម្ពស់ជីវភាពរបស់សហគមន៍នៅតាមតំបន់ការពារធម្មជាតិ៕

អត្ថបទដែលជាប់ទាក់ទង