**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ឥណ្ឌាបន្តជាទីផ្សារដ៏មានសក្តានុពលសម្រាប់អាស៊ាន ខណៈកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅភ្ញៀវទេសចរឥណ្ឌាបន្ថែមទៀត

(សេប៊ូ, ហ្វីលីពីន) ឥណ្ឌាបន្តជាទីផ្សារដ៏មានសក្តានុពលសម្រាប់អាស៊ាន, រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកឥណ្ឌា បានបញ្ជាក់ដូច្នេះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកឥណ្ឌាលើកទី១៣។

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកឥណ្ឌាលើកទី១៣ ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១១, ឯកឧត្តមអគ្គលេខាធិការរងអាស៊ាន, ឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំអាស៊ាន ព្រមទាំងប្រតិភូប្រមាណ១០០នាក់ ក្រោមអធិបតីភាពរបស់សហប្រធាន លោកជំទាវ ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន និង ឯកឧត្តម Gajendra Singh Shekhawat រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃសាធារណរដ្ឋឥណ្ឌា។

ឯកឧត្តមរដ្ឋមន្ត្រីហួត ហាក់ បានកត់សម្គាល់ចំពោះវឌ្ឍនភាពវិជ្ជមានដែលសម្រេចបាន ក្រោមក្របខណ្ឌនៃផែនការការងារទេសចរណ៍អាស៊ាន–ឥណ្ឌា ឆ្នាំ២០២៣–២០២៧ ព្រមទាំងការអនុវត្តប្រកបដោយជោគជ័យនៃឆ្នាំទេសចរណ៍អាស៊ាន–ឥណ្ឌា ឆ្នាំ២០២៥។ ក្នុងបរិបទនេះ,កម្ពុជាក៏បានបញ្ជាក់ផងដែរអំពីការអនុវត្តដោយជោគជ័យនៃឆ្នាំទេសចរណ៍ កម្ពុជា–ឥណ្ឌា ឆ្នាំ២០២៤ និង ឆ្នាំ២០២៥ ដែលឥណ្ឌា គឺជាទីផ្សារមួយដ៏មានសក្តានុពលសម្រាប់កម្ពុជា។ជាពិសេស ការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ រវាងទីក្រុងភ្នំពេញ និងទីក្រុងញូវដែលី ព្រមទាំងរវាងទីក្រុងសៀមរាប និងទីក្រុងកុលកាតា បានលើកកម្ពស់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងជំរុញលំហូរភ្ញៀវទេសចរឥណ្ឌាឱ្យកើនឡើងបន្ថែមទៀត។

ជាមួយគ្នានេះ, ឯកឧត្តម ហួត ហាក់ ក៏បានថ្លែងផងដែរថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន–ឥណ្ឌាបន្ថែមទៀត យើងមានចំណុចអាទិភាពមួយចំនួនដែលត្រូវយកចិត្តទុកដាក់ រួមមាន៖ ការលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍រួមឱ្យកាន់តែមានប្រសិទ្ធភាព, ការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្លូវអាកាស ផ្លូវសមុទ្រ និងទេសចរណ៍តាមនាវាទេសចរណ៍, ការពង្រឹងកិច្ចសហការលើការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តភាពនិងបរិយាបន្ន, និង ការពង្រឹងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

ចំពោះកម្ពុជាគឺជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងបានត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅភ្ញៀវទេសចរឥណ្ឌាបន្ថែមទៀត មកទស្សនាតំបន់ទេសចរណ៍បេតិកភណ្ឌ គោលដៅទេសចរណ៍សាសនា និងគោលដៅទេសចរណ៍ផ្នែកសុខុមាលភាពព្រមទាំងផលិតផលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង