ឯកឧត្តម ជា ជេដ្ឋ ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមមហាសន្និបាតលើកទី៤៧ នៃសភាប្រើភាសាបារាំង
ភ្នំពេញ៖ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃក្រុមសភាជាតិកម្ពុជា-APF នៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៩:២៥នាទី បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមមហាសន្និបាតលើកទី៤៧ នៃសភាប្រើភាសាបារាំង ដែលប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងហ្គីហ្កាលី ប្រទេសរវ៉ាន់ដា។