**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ**ស្នងការខេត្ដសៀមរាប ជំរុញកម្លាំងនគរបាលគ្រប់អង្គភាព បន្ដពង្រឹងវិន័យ និងបម្រើសេវាសាធារណៈប្រកបដោយតម្លាភាព**អភិបាលខេត្តស្វាយរៀង ណែនាំអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយុទ្ធនាការបោសម្អាតបង្ក្រាបបទល្មើស ស្គេមអនឡាញ ឱ្យដូចភ្លៀងដោយមិនត្រូវបន្ធូរដៃឡើយ**ឯកឧត្តម សុខ លូ ស្នើមន្ទីរអង្គភាព និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា**ឧត្តមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ត្រីនគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី”**លោក ត្រាំ ប្រឈមមុខនឹងការរិះគន់ចំៗយ៉ាងក្ដៅគគុក ក្នុងកិច្ចប្រជុំបិទទ្វារមួយជាមួយសមាជិកបក្សសាធារណរដ្ឋដូចគ្នា ជុំវិញវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់**គ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើភាគខាងលិចវ៉េណេស៊ុយអេឡា បង្កឱ្យអគារជាច្រើនរងការខូចខាត ខណៈមានការព្រមានថាអាចនឹងមានមនុស្សស្លាប់និងរបួសជាច្រើននាក់

ឯកឧត្ដម គង់ វិបុល ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា អំពីការអនុវត្តគម្រោងគាំទ្រការងារកែទម្រង់ពន្ធដារ «Twinning»

ភ្នំពេញ៖ ឯកឧត្ដម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងឯកឧត្ដម IGOR DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានជួបពិភាក្សាអំពីការអនុវត្តគម្រោងគាំទ្រការងារកែទម្រង់ពន្ធដារ «Twinning» ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាង រាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប (EU) ដើម្បីគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ដំណាក់កាលទី៤។

គម្រោង «Twinning» គឺជាគម្រោងនៃកិច្ចសហការបច្ចេកទេស និងលើកកម្ពស់សមត្ថភាពស្ថាប័ន សម្រាប់រយៈពេលមធ្យម និងវែង ដែលត្រូវបានអភិវឌ្ឍឡើងដោយសហភាពអឺរ៉ុប (EU) ដើម្បីគាំទ្រប្រទេសដៃគូក្នុងការកែលម្អប្រព័ន្ធរដ្ឋបាលសាធារណៈ។ ជំនួបនេះ បានរៀបចំធ្វើឡើង នារសៀលថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានពន្ធដារ។

ការអនុវត្តគម្រោងនេះ គឺផ្អែកលើគោលការណ៍ «Peer-to-Peer Administrative Cooperation» ពោលគឺស្ថាប័នរដ្ឋបាលសាធារណៈរបស់ប្រទេសដៃគូ (Partner Countries) នឹងសហការជាមួយស្ថាប័នរដ្ឋបាលសាធារណៈរបស់ប្រទេសសមាជិកសហភាពអឺរ៉ុប (EU) តាមរយៈការផ្លាស់ប្តូរ ចំណេះដឹង បទពិសោធន៍ និងជំនាញបច្ចេកទេស។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្ដម គង់ វិបុល បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុប (EU) ដែលបាននិង កំពុងបន្តការគាំទ្រដល់កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ជាពិសេសការគាំទ្រផ្នែកបច្ចេកទេសតាមរយៈ ការអនុវត្តគម្រោង «Twinning» នៅអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួម ពីអគ្គនាយកដ្ឋានហិរញ្ញវត្ថុសាធារណៈ (General Directorate of Public Finance – DGFIP) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋបារាំង និងវិទ្យាស្ថានគ្រប់គ្រងសាធារណៈហ្វាំងឡង់ (HAUS) នៃសាធារណរដ្ឋហ្វាំងឡង់។

បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្រ្តីប្រតិភូ បានលើកឡើងអំពីកិច្ចការងារកែទម្រង់កន្លងមករបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីពង្រឹងការងារគ្រប់គ្រង និងប្រមូលចំណូលពន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព ដោយបន្តធ្វើបរិវត្តកម្មឌីជីថលរដ្ឋបាលសារពើពន្ធ បន្តអភិវឌ្ឍ មូលធនមនុស្សជាប់ជាប្រចាំ ក៏ដូចជាបង្កើនអនុលោមភាពសារពើពន្ធ តាមរយៈការផ្តល់សេវាប្រកបដោយគុណភាព ភាពច្បាស់លាស់ តម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅលើកកម្ពស់វប្បធម៌បង់ពន្ធ និងលើកកម្ពស់ការប្រកួតប្រជែង ដោយស្មើភាពជូនវិស័យឯកជន៕

អត្ថបទដែលជាប់ទាក់ទង