លោក ដូណាល់ ត្រាំ ជំរុញឱ្យប្រជាជនអ៊ីរ៉ង់បន្តធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ហើយបានសន្យាថាជំនួយកំពុងធ្វើដំណើរទៅហើយ

បរទេស៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បានជំរុញឱ្យប្រជាជនអ៊ីរ៉ង់បន្តធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ហើយបានសន្យាថាជំនួយកំពុងធ្វើដំណើរទៅហើយ បើទោះបីជាលោកមិនបានបញ្ជាក់លម្អិតថានោះជាជំនួយអ្វីក៏ដោយ។
នៅក្នុងសារមួយដែលបង្ហោះនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានសរសេរថា «អ្នកស្នេហាជាតិអ៊ីរ៉ង់ សូមបន្តតវ៉ា.ចូលកាន់កាប់ស្ថាប័នរបស់អ្នក.ជំនួយកំពុងធ្វើដំណើរទៅហើយ»។
លោកក៏បានប្រកាសផងដែរថា លោកបានលុបចោលរាល់គម្រោងជួបប្រជុំជាមួយមន្ត្រីអ៊ីរ៉ង់ រហូតទាល់តែអាជ្ញាធរក្រុងតេហេរ៉ង់បញ្ឈប់ «ការសម្លាប់ដ៏គ្មានន័យ» ទៅលើក្រុមអ្នកតវ៉ាជាមុនសិន៕
