នគរបាលបង្ក្រាបករណីគ្រឿងញៀននៅស្រុកបវេល ឃាត់មុខ សញ្ញាចំនួន៤នាក់ អនុវត្តតាមច្បាប់

បាត់ដំបង៖ កាលពីថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៦ វេ លាម៉ោង ១៨:០០នាទីនៅចំណុចភូមិស្ថាពរ១ ឃុំអំពិលប្រាំដើម ស្រុកប វេល ខេត្តបាត់ដំបង ស្របតាមអនុ សាសន៍ដ៏ខ្ពង់ ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ បាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកវរសេ នីយ៍ឯក សុខ និមលស្នងការរងផែន ការងារប្រឆាំងគ្រឿងញៀនដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែងនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ស្រីចំនួន០១នាក់។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ២១ , ៦៣ ក្រាម (ថ្នាំសុទ្ធ)
-ទូរសព្ទដៃចំនួន០៥គ្រឿងនិងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយ ចំនួន។
ជនសង័្សយនិងវត្ថុតាងបច្ចុប្បន្នបាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលា ការអនុវត្តតាមច្បាប់៕

