**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

ឯកឧត្តម ថោង ខុន និងឯកឧត្តម វេង សាខុន អញ្ជើញផ្សព្វផ្សាយសមាសភាព គណៈកម្មាធិការដឹកនាំ អនុវត្តផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍ និងជាប្រធាន គ.ជ.ផ.ម ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ.ជ.ផ.ម នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញផ្សព្វផ្សាយសមាសភាព គណៈកម្មាធិការដឹកនាំអនុវត្តផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី (គ.ជ.ផ.ម) អមជាមួយការប្រកាសផែនការសកម្មភាព នៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី (២០២១-២០៣៥) ។

ឯកឧត្តម ថង សាវុធ អភិបាលខេត្តមណ្ឌលគីរី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាក់ព័ន្ធ ឯកឧត្តម លោកជំទាវអនុប្រធាន សមាជិក គ.ជ.ផ.ម លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត និងវិស័យឯកជន ក៏បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ ។

មានមតិនាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានវាយតម្លៃខ្ពស់ លើចំណាប់អារម្មណ៍របស់ឯកឧត្តម ថង សាវុធ និងឯកឧត្តម ថោង ខុន ដែលបានបង្ហាញឲ្យឃើញអំពីសមិទ្ធផលសម្រេចបាន ដំណើរការអភិវឌ្ឍប្រកបដោយផ្លែផ្កា សក្តានុពលនៃវិស័យទេសចរណ៍។ល។ ដែលសមិទ្ធផលទាំងអស់នេះ ពិតជាបានរួមចំណែកស្តារ និងលើកកម្ពស់សេដ្ឋកិច្ចជាតិក្នុងពេលដែលប្រទេសជាតិយើងទទួលរងវិបត្តិជំងឺកូវីដ-១៩។ លើសពីនេះគឺការលើកឡើងអំពីគោលបំណង ចំណុចគន្លឹះ សំខាន់ៗនៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២១-២០៣៥ និងការ ទទួលខុសត្រូវនាអនាគតកាល។ កិច្ចប្រជុំរបស់ គ.ជ.ផ.ម គឺពិតជាបានឆ្លើយតបយ៉ាងសមស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាថាជា “ទេសចរណ៍វប្បធម៌ និងធម្មជាតិ ”ជាពិសេសគោលនយោបាយជាតិអេកូទេសចរណ៍២០១៩-២០៣០”។

ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញអំពីសុឆន្ទៈក្នុងការបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធថែមទៀតជា មួយគ្រប់ដៃគូ ដើម្បីការវិនិយោគវិស័យកសិកម្ម ទេសចរណ៍ អេកូទេសចរណ៍ ឆ្លើយតបទៅនឹងវិធានសុវត្ថិភាពទេសចរណ៍ស្របតាមអភិក្រម “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាព ហើយវិស័យទេសចរណ៍គឺជាមាសបៃតង។ ជាក់ស្តែង បច្ចុប្បន្នយើងមាន ១៣១ សហគមន៍មានសក្តានុពលភាពអាចបង្កើតជាសហគមន៍ទេសចរណ៍ធម្មជាតិបាន ក្នុងចំណោមសហគមន៍ ៥១៦ ដែលយើងមាន ក្នុងនោះ ២៧សហគមន៍ បាននិងកំពុងដំណើរ ការទេសចរណ៍ធម្មជាតិនៅតំបន់មាត់សមុទ្រ និងតំបន់បឹងទន្លេសាប។ ដោយឡែក យើងបានបង្កើតសហគមន៍ព្រៃឈើសរុបចំនួន ៦៤៣ ក្នុងនោះបានធ្វើផែនការគ្រប់គ្រងចំនួន ១០៣ សហគមន៍ ព្រមទាំងមានតំបន់ព្រៃឈើតាមបណ្តោយដងស្ទឹង ព្រែក បឹង ក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ចម្ការឈើដាំ ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ចម្ការកសិ-រុក្ខកម្ម ចម្ការរុក្ខទិវា ដែលអាចអភិវឌ្ឍទៅជាគោលដៅទេសចរណ៍ធម្មជាតិ កសិ-ទេសចរណ៍ និងតំបន់លំហែកម្សាន្តផងដែរ។ នាពេលអនាគត យើងរំពឹងថាសហគមន៍កសិកម្មមួយចំនួនអាចនឹងបង្កើតមុខរបរថ្មីមួយដែលហៅថា “កសិ-ទេសចរណ៍” សម្រាប់ផ្តល់ឱកាសដល់អ្នកទេសចរណ៍ក្នុងស្រុក និងបរទេសបានទៅទស្សនាកសិដ្ឋានរបស់ប្រជាកសិករជាសមាជិកសហគមន៍កសិកម្មផងដែរ។

ទាក់ទងនឹងប្រធានបទខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញជូនអង្គពិធីយ៉ាងច្បាស់អំពីតួនាទី និងភារកិច្ចដែលក្រសួងបាននិងកំពុងអនុវត្តយ៉ាងសកម្មក្នុងគោលបំណងចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ដែលកំពុងមានការកើនឡើង ដោយឈរលើសក្តានុពលមានស្រាប់នៃខេត្តមណ្ឌលគិរី ក្រោមរូបភាព “សក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិ” ដែលស្ថិតក្រោមវិស័យកសិកម្ម និងដែនសមត្ថកិច្ចរបស់ក្រសួង ក្នុងនោះរួមមានចម្ការស្រល់រដ្ឋទំហំ ៣៦៤ ហត សួនផ្កាចម្រុះ និងសួនភូតគាម លើផ្ទៃដី៤៧០ហត គ្រោងរៀបចំសួនផ្កា ២០ហត និងរៀបចំអាង ទឹកបង្ហៀរ។ រៀបចំអភិវឌ្ឍកសិទេសចរណ៍តាមរយ:ចម្ការឈើហូបផ្លែ ការអភិវឌ្ឍចម្ការឈើដាំដែលក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ សហគមន៍ព្រៃឈើ។ ក្រៅពីនេះ ក៏មានមានគម្រោងកិច្ចសហប្រតិបត្តិការជាមួយដៃគូមួយចំនួនទៀត ដែលនឹងចូលខ្លួនមកបម្រើឲ្យវិស័យទេសចរណ៍ (បន្លែ ផ្លែឈើ ត្រី សាច់) និងអេកូទេសចរណ៍ (ដំណើរកម្សាន្តក្នុងព្រៃចម្ការឈើដាំ ចម្ការស្រល់ ទស្សនាសហគមន៍ព្រៃឈើ សួនរុក្ខគីរី ជីវចម្រុះដ៏សម្បូរបែប រួមទាំងសួនសត្វផងដែរ។ល។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា ពិធីដ៏មានសារសំខាន់នាព្រឹកនេះនឹងបង្កើតបានជាប្រយោជន៍ ផលិតបានធាតុចូលថ្មីៗថែមទៀតសំដៅស្វែងរកវិធីដោះស្រាយបញ្ហា ទាញយកប្រយោជន៍ឲ្យអស់ពីលទ្ធភាពពីការអភិវឌ្ឍវិស័យកសិទេសចរណ៍ និងវប្បធម៌ ដែលនឹងរួមចំណែកសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ និងសហគមន៍មូលដ្ឋាន ឆ្លើយតបទៅនឹងទិសដៅរបស់រាជរដ្ឋា ភិបាល អំពីការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាថាជា “ទេសចរណ៍វប្បធម៌ និងធម្មជាតិ” ក្នុងបុព្វ ហេតុរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចជាតិ អភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្រ ឆ្លើយតប ទៅនឹងគោលនយោបាយជាតិអេកូទេសចរណ៍ឆ្នាំ២០១៩ -២០៣០ និងដោយឡែក ការអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីឆ្នាំ២០២១-២០៣៥ ៕

អត្ថបទដែលជាប់ទាក់ទង