**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យស្វាយរៀង

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យស្វាយរៀង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង សាកលវិទ្យាធិការ គណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រីរាជការ និងក្មួយៗនិសិ្សតជ័យលាភីទាំងអស់នៃសាកលវិទ្យាល័យស្វាយរៀង។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជាមួយសមិទ្ធផលអគារសិក្សាថ្មី នៃសាកលវិទ្យាល័យស្វាយរៀង និងការប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីចំនួន ២ ៦១៩នាក់ នៃសាកលវិទ្យាល័យស្វាយរៀងនាពេលនេះ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងជម្នះបាននូវរាល់ឧបសគ្គនានា រហូតបញ្ចប់ការសិក្សាដោយជោគជ័យ និងក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ លទ្ធផលដ៏ល្អប្រសើរនេះ ពិតជាមិនអាចកាត់ផ្តាច់ចេញបានពីការគាំទ្រ ការទំនុកបម្រុង និងការលើកទឹកចិត្តពីក្រុមគ្រួសារ និងមិត្តភក្តិ ព្រមទាំងការលះបង់ និងការខិតខំប្រឹងប្រែងរបស់សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូនោះឡើយ ហើយជាពិសេសគឺការគាំទ្រជាគោលនយោបាយ និងការវិនិយោគរបស់រាជរដ្ឋាភិបាលក្នុងវិស័យអប់រំ ព្រមទាំងការធានាបាននូវបរិស្ថានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្ត្រីរាជការ និងបុគ្គលិកអប់រំនៃសាកលវិទ្យាល័យស្វាយរៀងដែលបានយកអស់ពេលវេលា កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីចូលរួមចំណែកក្នុងការអនុវត្តកំណែទម្រង់វិស័យឧត្តមសិក្សា ជាពិសេសការអនុវត្តកំណែទម្រង់ក្នុងសាកលវិទ្យាល័យស្វាយរៀង បានចូលរួមចំណែកក្នុងការកែលម្អកម្មវិធីសិក្សា លើកកម្ពស់គុណភាពអប់រំនៅសាកលវិទ្យាល័យ ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

តាមរបាយការណ៍របស់ ឯកឧត្តមសាកលវិទ្យាធិការ នៅថ្ងៃនេះមាននិស្សិតជ័យលាភីសរុបចំនួន ២៦១៩នាក់ នឹងត្រូវឡើងទទួលសញ្ញាបត្រចំនួន ៣កម្រិតផ្សេងៗគ្នាគឺ៖ ថ្នាក់បរិញ្ញាបត្ររង, ថ្នាក់បរិញ្ញាបត្រ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ខណៈដែលនិស្សិតចំនួន ៧៦៣១ នាក់ ផ្សេងទៀត ត្រូវបានបណ្តុះបណ្តាល និងបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដែលបានបន្តគាំទ្រដល់ការដំណើរការនៃសាកលវិទ្យាល័យនេះ។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ និងព្រមទាំងអបអរសាទរដល់សមិទ្ធផលថ្មីមួយដែលជាអគារសិក្សាទំនើប ដោយជឿជាក់ថាអគារសិក្សាទំនើបនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងបង្កើតបរិយាកាសសិក្សាដ៏សម្បូរបែបសម្រាប់និស្សិតជំនាន់ក្រោយ។

ដើម្បីចូលរួមចំណែកការពារ និងអភិវឌ្ឍកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមអំពាវនាវដល់គ្រឹះស្ថានឧត្តមសិក្សាបន្តធ្វើកំណែទម្រង់ឧត្តមសិក្សាដោយ៖
– ត្រូវបន្តពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានឧត្តមសិក្សាឱ្យមានភាពរឹងមាំ គ្រឹះស្ថាននីមួយៗត្រូវមានក្រុមប្រឹក្សាភិបាលដែលមានសមត្ថភាពដឹកនាំច្បាស់លាស់ ឬការប្រែក្លាយជា គ្រឹះស្ថានសាធារណៈរដ្ឋបាល។ ការរៀបចំនេះ ត្រូវភ្ជាប់មកជាមួយនូវចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់។
– សាកលវិទ្យាល័យត្រូវរៀបចំកម្មវិធីសិក្សា និងឯកសារបង្រៀនឡើងវិញឱ្យមានលក្ខណៈទំនើប ដោយផ្លាស់ប្តូរពីការបង្រៀនតាមបែបទ្រឹស្តីសុទ្ធសាធ មកជាការអប់រំផ្ដោតលើលទ្ធផល (Outcome Based Education) ដើម្បីធានាថា និស្សិតទទួលបាននូវសមត្ថភាពពិតប្រាកដ អាចយកទៅអនុវត្តបានក្នុងទីផ្សារការងារ។ ទន្ទឹមនឹងនេះ ត្រូវលើកកម្ពស់ការរៀនភាសាបរទេស និងជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា (STEM) ដើម្បីឱ្យនិស្សិតអាចសិក្សាស្រាវជ្រាវក្នុងកម្រិតសកលបាន។
– គុណភាពអប់រំ ចាប់ផ្តើមពីគុណភាពសាស្ត្រាចារ្យ។ ត្រូវបន្តពង្រឹង លើកទឹកចិត្ត និងផ្ដល់ឱកាសដល់សាស្ត្រាចារ្យឱ្យបន្តការសិក្សាថ្នាក់បណ្ឌិតឱ្យបានកាន់តែច្រើន និងជម្រុញឱ្យមានការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ។
– ក្នុងយុគសម័យឌីជីថល ការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) គឺជាឧបករណ៍ដ៏មានសក្ដានុពល ដែលនឹងជួយដល់អ្នកប្រើប្រាស់ ជាពិសេសសាស្រ្តាចារ្យ និងនិស្សិត ឱ្យទទួលបាននូវចំណេះដឹងទូលំទូលាយ និងបង្កើនប្រសិទ្ធភាពនៃការសិក្សា។ ហេតុនេះ គ្រឹះស្ថានសិក្សាត្រូវតែរៀបចំឱ្យមាន បន្ទប់ឌីជីថលដើម្បីផ្ដល់ឱកាសឱ្យនិស្សិតបានអនុវត្តជាក់ស្តែង ឆ្លើយតបទៅនឹងនិន្នាការការងារថ្មីៗ។
– សូមសាកលវិទ្យាល័យស្វាយរៀង ក៏ដូចជាគ្រឹះស្ថានឧត្តមសិក្សាផ្សេងទៀត រៀបចំជាអង្គសិក្ខាសាលារួមគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធ និងមតិយោបល់លើសមិទ្ធផលនៃកំណែទម្រង់ដែលបានអនុវត្តកន្លងមក។ បន្ថែមលើកិច្ចសហការក្នុងស្រុក គ្រឹះស្ថានសិក្សាត្រូវពង្រីកវិសាលភាពទៅកាន់កម្រិតតំបន់ និងសកលលោក តាមរយៈការចងសម្ព័ន្ធភាពជាមួយសាកលវិទ្យាល័យអន្តរជាតិ ដើម្បីបង្កើតកម្មវិធីផ្លាស់ប្ដូរនិស្សិត ការធ្វើស្រាវជ្រាវរួមគ្នា និងការតម្រឹមកម្មវិធីសិក្សាឱ្យស្របតាមស្តង់ដាអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង