លោក ជា ប៊ុនហេង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតរបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ លោក ជា ប៊ុនហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារខ្លឹមសារនិងឯកសារ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកនៃក្រុមការងារដែលជាអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ចំណុះអគ្គនាយកដ្ឋានរដ្ឋបាលជាច្រើនរូប នៅទីស្ដីការក្រសួងមហាផ្ទៃ៕

