នគរបាលខេត្ដឧត្ដរមានជ័យ ចេញល្បាតចល័ត ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងការពារទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់បងប្អូនជនភៀសសឹកដែលចេញពីលំនៅដ្ឋានទៅរកទីទួលសុវត្តិភាព

ឧត្ដរមានជ័យ៖ នៅថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ អនុវត្ដន៍តាមបទបញ្ជា លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋានខេត្ដឧត្ដរមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បានចេញល្បាតចល័ត ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ដោយយកចិត្ដទុកដាក់បំផុត តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ តូបអាជីវករលក់ដូរ និងការពារទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់បងប្អូនជនភៀសសឹកដែលចេញពីលំនៅដ្ឋានទៅរកទីទួលសុវត្តិភាព ដើម្បីបង្កាទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលា នូវសកម្មភាពល្មើសច្បាប់ទាំងឡាយឱ្យខាងតែបាន ដែលបម្រុងនឹងកើតមានឡើងជាយថាហេតុ ក្នុងភូមិសាស្រ្ដខេត្ដឧត្ដរមានជ័យ៕

