រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់៖ បទឈប់បាញ់រវាងកម្ពុជានិងថៃគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិសុខ និងស្ថិរភាព ជាពិសេសសម្រាប់ជនភៀសខ្លួនក្នុងស្រុក

ភ្នំពេញ៖ សារពីលោកបណ្ឌិត Johann Wadephul រដ្ឋមន្ត្រីការបរទេសសហព័ន្ធអាល្លឺម៉ង់លើបណ្តាញសង្គម X បានលើកឡើងថា “បទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជាផ្តល់ក្តីសង្ឃឹម។ បន្ទាប់ពីអំពើហិង្សាជាច្រើនសប្តាហ៍ វាគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសន្តិសុខ និងស្ថិរភាព ជាពិសេសសម្រាប់ជនភៀសខ្លួនក្នុងស្រុក។ ឥឡូវនេះ វាជារឿងសំខាន់ដែលភាគីទាំងពីរត្រូវប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះជាប់លាប់។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធាន អាស៊ាន និងក្រុមសង្កេតការណ៍។ តួនាទីរបស់ពួកគេនៅតែមានសារៈសំខាន់ក្នុងការទប់ស្កាត់ការកើតឡើងវិញនៃអំពើហិង្សា។ កិច្ចព្រមព្រៀងបទឈប់បាញ់អាចជាជំហានដំបូងឆ្ពោះទៅរកសន្តិភាពយូរអង្វែង ដើម្បីសម្រេចបាននូវគោលដៅនេះ ការសន្ទនាត្រូវតែបន្ត”៕

