ទង្វើហិង្សានៃកងទ័ពជប៉ុនដែលឈ្លានពានប្រទេសចិនបន្ថែមភស្តុតាងថ្មីទៀត ! បណ្ណសារថ្មីមួយចំនួនអំពីបទឧក្រិដ្ឋនៃកងពលលេខ៧៣១ជប៉ុនត្រូវបានប្រកាស

ថ្ងៃទី១៣ខែធ្នូ សារមន្ទីរបណ្ណសារមជ្ឈិមចិនបានប្រកាសឯកសារមួយចំនួនស្តីពីការសួរចម្លើយពីកងពលលេខ ៧៣១ជប៉ុនរបស់សហព័ន្ធសូវៀតដែលរុស្ស៊ីបានប្រគល់ឱ្យភាគីចិន ។ ឯកសារទាំងនេះបូករួមទាំងកំណត់ត្រានៃការសួរចម្លើយចំពោះសមាជិកកងពលលេខ ៧៣១ជប៉ុន របាយការណ៍ស៊ើបអង្កេតអំពីបទឧក្រិដ្ឋនៃកងពលលេខ ៧៣១ជប៉ុន និងសារទូរលេខផ្ទៃក្នុងជាផ្លូវការរបស់សហព័ន្ធសូវៀត ដែលធ្វើឡើងចាប់ពីថ្ងៃទី១១ខែឧសភាឆ្នាំ១៩៣៩ដល់ថ្ងៃទី២៥ខែធ្នូឆ្នាំ១៩៥០ ។
តាមការធ្វើបទបង្ហាញពីអ្នកជំនាញឱ្យដឹងថា ឯកសារដែលភាគីរុស្ស៊ីប្រគល់ឱ្យភាគីចិនទាំងនេះ បានបំពេញបន្ថែមភស្តុតាងគ្នាទៅវិញទៅមកជាមួយនឹងឯកសារអំពីទីសំណល់ចាស់នៃកងពលលេខ ៧៣១ជប៉ុននិងបណ្ណសារអំពីបទឧក្រិដ្ឋនៃកងពលលេខ ៧៣១ជប៉ុន ដែលប្រទេសចិនបានរក្សាទុក ដែលបានពង្រឹងបទឧក្រិដ្ឋនៃសង្គ្រាមមេរោគដែលបំផុសដោយកងទ័ពជប៉ុនឈ្លានពានប្រទេសចិនតាមរយៈភស្តុតាងក្នុងប្រវត្តិសាស្ត្រ បានបញ្ជាក់ម្តងទៀតថា សង្គ្រាមមេរោគរបស់ជប៉ុនគឺជាបទឧក្រិដ្ឋជាតិដែលមានការរៀបចំចាត់ចែងនិងមានការគ្រោងទុក ។
អ្នកជំនាញបានលើកឡើងថា ការរកឃើញនិងប្រកាសឯកសារទាំងនេះ បានផ្តល់នូវភស្តុតាងពិតៗដែលមិនអាចប្រកែកបានម្តងទៀត វាមានតម្លៃដ៏សំខាន់សម្រាប់ផ្សព្វផ្សាយទស្សនៈប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវអំពីសង្គ្រាមលោកលើកទីពីរនិងប្រមូលផ្តុំស្មារតីជនជាតិដែលចាត់ទុកស្នេហាជាតិនិយមជាស្នូល ៕

