**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

បណ្តាញសភាមិនចូលបក្សសម្ព័ន្ធជាកម្លាំងចលករសន្តិភាពពិភពលោក

ភ្នំពេញ៖ គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម នឹម ច័ន្ទតារា អនុប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចូលរួមក្នុងអង្គសន្និសីទ ស្តីពីបណ្តាញសភា នៃប្រទេសមិនចូលបក្សសម័្ពន្ធ ដែលជាថ្ងៃទី២ ក្នុងអង្គសន្និសីទក៏មានការចូលរួមពីសំណាក់ប្រធានសភា អនុប្រធានសភា សមាជិកសភា អគ្គលេខាធិការ និងអង្គការអន្តរជាតិ សរុបចំនួន ៤០០នាក់ នៃប្រទេសចំនួន៤១ នៅទីក្រុងបាគូ នៃប្រទេសអាស៊ែបៃហ្សង់ ។

ថ្លែងនៅក្នងអង្គសន្និសីទ ឯកឧត្តម នឹម ច័ន្ទតារា បានមានប្រសាសន៍ថា វត្តមានរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជានៅថ្ងៃនេះគឺជាការឆ្លុះបញ្ចាំងពីគោលនយោបាយការបរទេស នៃចលនាមិនចូលបក្សសម្ព័ន្ធ ដែលទទួលមរតកពីអតីតព្រះប្រមុខរដ្ឋ សម្តេចឪ នរោត្តម សីហនុ។ ការប្តេជ្ញាចិត្ត និងទស្សនទាន របស់សម្តេចឪ ចំពោះអព្យាក្រឹតភាព គឺជាហេតុផលសម្រាប់ការចូលរួមរបស់ ប្រទេសកម្ពុជា ក្នុងនាមជាសហស្ថាបនិកចលនាមិនចូលបក្សសម្ព័ន្ធ ។ ទីមួយចលនានេះ គឺជាមរតកនយោបាយដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ទិដ្ឋភាព ទីពីរគឺរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញកម្ពុជាកំណត់យ៉ាងច្បាស់នូវគោលជំហរនយោបាយការបរទេសរបស់យើងថា ឯករាជ្យ សន្តិភាព អព្យាក្រឹត្យអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។

កម្ពុជាសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តគាំទ្រយ៉ាងមុតមាំចំពោះគោលការណ៍ទីក្រុង Bandung ដែលបានប្រកាសនៅឆ្នាំ១៩៥៥ ដែលជាការរួបរួមក្នុងសកម្មភាពដោយផ្អែកលើពហុភាគីនិយមក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ពិភពលោក។ យើងត្រូវតែពង្រឹងគុណតម្លៃ នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ពហុភាគីនិយមពិតប្រាកដគឺមានន័យថាការទទួលយកភាពខុសគ្នារវាងប្រជាជាតិនានា និងបង្វែរសត្រូវទៅជាដៃគូប្រជែងដោយសន្តិវិធី និងស្មោះត្រង់។ វាជាកត្តាចាំបាច់មួយដែលយើងស្វែងរកមធ្យោបាយមួយចំនួនដើម្បីធានាថារដ្ឋសមាជិក នៃចលនាមិនចូលបក្សសម្ព័ន្ធទាំងអស់ អាចដើរលើផ្លូវមួយដើម្បីស្តារសេដ្ឋកិច្ច។

ឯកឧត្តមបន្តថា កម្ពុជាក៏ដូចសមាជិកចលនាមិនចូលបក្សសម្ព័ន្ធជាច្រើនដ៏ទៃទៀតដែរ ដែលប្រទេសកម្ពុជាបានឆ្លងកាត់ផ្លូវថ្មើរជើងក្នុងការតស៊ូទាមទារឯករាជ្យកសាងសន្តិភាព និងការកសាងប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ។

ទោះបីជាកម្ពុជាមានសមត្ថភាពនៅមានកម្រិតក៏ដោយក៏ព្រះរាជាណាចក្រកម្ពុជាបានចែករំលែកបទពិសោធន៍មនុស្សធម៌របស់ខ្លួនក្នុងការកសាង និងការពារសន្តិភាពពិភពលោកក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ។

ដូចនេះហើយយើងត្រូវរួមគ្នាផ្តោតលើមធ្យោបាយ និងរបៀបធ្វើការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលនានាតាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការពហុភាគី។ ពង្រឹងគុណតម្លៃ នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់មនុស្សជាតិ៕

អត្ថបទដែលជាប់ទាក់ទង