**លោក​​​ ម៉េ​ង​​​ ស្រ៊ុន​​​​​ បានបន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន និងក្មេងទំនើង​ និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់​​ Hotline1292**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់

ឯកឧត្តម ម៉ៅ ធនិន៖ ក្រោមម្លប់សន្តិភាព កម្ពុជាមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនាពេញលេញ ផ្ដល់ជូនប្រជាជនរបស់ខ្លួន

កំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ កម្ពុជាក៏មានសុខដុមនីយកម្មជាតិសាសន៍ និងសាសនាពេញលេញផ្តល់ជូនប្រជាជនរបស់ខ្លួន ដែលមានវប្បធម៌ និងប្រពៃណីចម្រុះជាតិសាសន៍។ ហើយប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ និងសាសនាទាំងអស់ដែលមានក្នុងប្រទេសកម្ពុជាសព្វថ្ងៃគឺមានថ្ងៃកំណើតតែមួយ គឺថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ក្រោយផ្តួលរំលំរបប ប៉ុន ពត។

មានប្រសាន៍សំណេះសំណាលក្នុងពិធីជួបជុំសិស្ស-និសិ្សត បញ្ញវន្ត ហាគីម ទួន និងគ្រូបង្រៀនខ្មែរឥស្លាមលើកទី៥ ក្រោមប្រធានបទ “សាមគ្គីភាពរឹងមាំនាំមកនូវសុខសន្តិភាព” ដែលធ្វើឡើងនាសាសសន្និសីទបូកគោ សាលាខេត្តកំពត នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា គ្រប់ជនជាតិ គ្រប់សាសនាដែលរស់នៅក្នុងប្រទេសកម្ពុជា រស់រានមានជីវិត និងអាចប្រណិបត្តិសាសនារៀងៗខ្លួនឡើងវិញ ដោយសារយើងមានកណើតទី២ គឺថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ដែលសម្តេចតេជោ ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំជាច្រើន បានបូជាសាច់ស្រស់ ឈាមស្រស់រំដោះប្រទេសចេញពីសង្គ្រាមប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។

ឯកឧត្តម អភិបាលខេត្ត បានរំលឹកដែរថា ក្នុងភ្នក់ភ្លើងសង្គ្រាមប្រល័យពូជសាសន៍នេះ សាសនាទាំងអស់ត្រូវបានបំផ្លាញចោល ប្រជាពលរដ្ឋគ្មានសិទ្ធិក្នុងការគោរពប្រណិបត្តិសាសនា ហើយមានតែការបង្ខំឱ្យធ្វើការងារដោយមិនមានពេលសម្រាកនោះឡើយ។

ឯកឧត្តម ម៉ៅ ធនិន បានបន្តថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាទទួលបានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រកបរបររកស៊ី និងគោរពប្រណិបត្តិសាសនារៀងៗតាមប្រពៃណីទំនៀមទម្លាប់របស់ជនជាតិនីមួយៗដោយមិនមានការហាមឃាត់ណាមួយនោះឡើយ ហើយគ្រប់សាសនាទាំងអស់ត្រូវបានរាជរដ្ឋាភិបាលគិតគូរជានិច្ច។ មកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលក្រោមការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចនៅតែបន្តគិតគូរដល់បងប្អូនប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរនោះឡើយ និយាយជារួមគឺរួមសុខ រួមទុក្ខជាមួយគ្នា។

ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ កម្ពុជាក៏មានសុខដុមនីយកម្មជាតិសាសន៍ និងសាសនាពេញលេញផ្តល់ជូនប្រជាជនរបស់ខ្លួន ដែលមានវប្បធម៌ និងប្រពៃណីចម្រុះជាតិសាសន៍ ហើយកន្លងមក សមាជិកអង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានរដ្ឋជាសមាជិកចំនួន ៥៧ប្រទេស មានប្រជាជនជិត ២ពាន់លាននាក់ និងអង្គរការសម្ព័ន្ធពិភពឥស្លាម រួមទាំងបណ្តាប្រទេសជាច្រើនទៀត គឺថ្នាក់ដឹកនាំប្រទេស និងអង្គការទាំងនេះ បានវាយតម្លៃខ្ពស់ និងបានកោតសរសើរដល់កម្ពុជា ដោយប្រៀបយកកម្ពុជា ធ្វើជាគំរូដ៏ល្អនៃប្រទេសដែលមានសុខដមនីយកម្មជាតិសាសន៍ និងសាសនា រវាងឥស្លាម ៥% ព្រះពុទ្ធសាសនាប្រមាណ ៩៣% និងសាសនាផ្សេងៗ ២% ដែលមានសាមគ្គីភាពនឹងគ្នាប្រកបដោយការអត់ឱន ដើម្បីជាការបញ្ជាក់ពីវឌ្ឍនភាពសាសនានៅកម្ពុជា។

សូមបញ្ជាក់ថាខេត្តកំពតមានប្រជាជនខ្មែរឥស្លាមចំនួន ២៦ ១៨៤នាក់ ស្មើនឹង ៧ ៦២៥គ្រួសារ មានម៉ាស្ជិទចំនួន ៣៥, ស៊ូរ៉ាវចំនួន ៤១, គ្រឹះស្ថានបណ្តុះបណ្តាលចំនួន ៣៨កន្លែង, វិទ្យាល័យមានចំនួន ៣ និងអង្គការសមាគមន៍មានចំនួន ១១៕

អត្ថបទដែលជាប់ទាក់ទង