**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

រួមគ្នាបន្ស៊ីជាមួយគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល បង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ពិភពលោក

ដោយប្រកាន់ខ្ជាប់ថា «សន្តិភាពជាមូលដ្ឋាន» នោះគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលត្រូវបានផ្តួចផ្តើមកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នឹងក្លាយជាគ្រឹះសម្រាប់ផ្តល់ក្តីសង្ឃឹមនិងបំណងប្រាថ្នាយូរអង្វែងរួមជូនដល់មនុស្សជាតិតាមរយៈការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិន ដោយប្រទេសចិនបានចាត់ទុកថាសន្តិភាពជាខ្យល់និងជាពន្លឺរស្មី។ កិច្ចខិតខំទទួលបានសន្តិភាព និងការតស៊ូដើម្បីថែរក្សាសន្តិភាព មិនមែនបានដោយសារយើងឈរអោបដៃមើលនោះទេ តែជាការប្រឹងប្រែងរួមគ្នាដោយគាំទ្រលើចក្ខុវិស័យសន្តិសុខគ្រប់ជ្រុងជ្រោយ និងសហការគ្នាដោយ គោរពឱ្យម៉ឹងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពដែនដីគ្នាទៅវិញទៅមក ជាក់ស្តែងការគាំទ្ររបស់សហគមន៍អន្តរជាតិលើគោលការណ៍ចិនតែមួយជាឧទាហរណ៍បញ្ជាក់ស្រាប់។ តាមរយៈគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល នោះពិភពលោកនឹងយល់ឥតមន្ទិលពីចក្ខុវិស័យរបស់ប្រទេសចិនក្នុងការជំរុញល្បឿនទំនើបកម្មរបស់ពិភពលោកដោយឈររួមគ្នាលើទម្រនៃសន្តិភាព និងវឌ្ឍនភាពរួម ហើយលុបបំបាត់សង្វៀននៃការវាយប្រយុទ្ធគ្នាតាមបែបយោធានិយម បង្កចលាចល និងទាញពិភពលោកត្រឡប់ទៅកាន់សោកនាដកម្មដូចកាលពី៨០ឆ្នាំមុន ដូចទៅនឹងទស្សនៈដែលថា «ប្រវត្តិសាស្ត្រអាចប្រើប្រាស់ធ្វើជាមគ្គុទ្ទេសក៍សម្រាប់អនាគត ប្រសិនបើប្រវត្តិសាស្រ្តនោះមិនត្រូវបានគេបំភ្លេចចោល»។ ជាមួយនិងការធ្វើទំនើបកម្មសង្គមរបស់ខ្លួន ប្រទេសចិនតែងបានផ្តល់ទស្សនាទានជូនដល់ពិភពលោកក្នុងការទាញយកកាលានុវត្តភាពពី«ផែនការ៥ឆ្នាំ»របស់ខ្លួន ហើយកាលពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៥នេះ កិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ បានពិនិត្យនិងអនុម័តលើសំណើ«ផែនការ៥ឆ្នាំ លើកទី១៥ (ឆ្នាំ២០២៦-ឆ្នាំ២០៣០)»។

ដោយប្រតិបត្តិតាម«ការអភិវឌ្ឍជាកូនសោរមាស» នោះគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនឹងក្លាយជាត្រីវិស័យប្រកបដោយភាពសុក្រឹតលើសណ្តាប់ធ្នាប់អន្តរជាតិដែលនឹងបង្កើនការគាំទ្រនិងការជំរុញសេរីភាពនិងការសម្របសម្រួលលើពាណិជ្ជកម្មនិងការវិនិយោគ ដើម្បីកាត់បន្ថយគម្លាត ជើង-ត្បូង និងគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍក្នុងការបង្កើនសមត្ថភាពលើវឌ្ឍនភាពតាមមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន។ ជាសច្ចភាព ប្រទេសចិនតែងបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងកិច្ចសហការជាមួយប្រទេសទាំងអស់ក្នុងកិច្ចប្រឹងប្រែងរួមគ្នាដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់មនុស្សជាតិ។ គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលក៏បានរំលេចផងដែរពីការរួមបញ្ចូលគ្នានូវផលប្រយោជន៍សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកប្រកបដោយតុល្យភាព ដោយប្រឆាំងដាច់ខាតចំពោះការលេងល្បែងផលបូកស្មើសូន្យ ហើយជំនួសមកវិញនូវការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាផ្អែកលើតថភាព និងរួមគ្នានាំមកនូវភាពវិជ្ជមានដល់គ្នាទៅវិញទៅមក។ ជាក់ស្តែង គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនឹងផ្តល់កម្លាំងដល់«ផែនការ៥ឆ្នាំលើកទី១៥»ដែលនឹងផ្តើមពីឆ្នាំ២០២៦ខាងមុខនេះ ដោយបង្ហាញកាន់តែច្បាស់ពីតួនាទីយ៉ាងសកម្មរបស់ប្រទេសចិននៅក្នុងការបន្តប្រកាន់ខ្ជាប់ទៅនឹងយុទ្ធសាស្រ្តបើកចំហកម្មវិធីដើម្បីផលប្រយោជន៍ទៅវិញទៅមក បន្តជំរុញការកែទម្រង់ពាក់ព័ន្ធនឹងវិនិយោគនិងពាណិជ្ជកម្ម លើកកម្ពស់ច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធ និងដោះស្រាយវិវាទពាណិជ្ជកម្មដោយឈរលើការពិគ្រោះយោបល់និងច្បាប់អន្តរជាតិ ហើយប្រទេសចិនតែងប្រកាន់ខ្ជាប់ជានិច្ចនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ហើយលើកទឹកចិត្តដល់ពិភពលោករួមគ្នាកសាងសេដ្ឋកិច្ចពិភពលោកមួយដែលបើកចំហ។

ដោយចាត់ទុក«សហប្រតិបត្តិការឈ្នះ–ឈ្នះជាមាគ៌ាអាទិភាពតែមួយគត់» គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនឹងបន្តជាយន្តការដ៏មានភាពស័ក្តិសិទ្ធិក្នុងការជំរុញល្បឿនសេដ្ឋកិច្ចសកលចូលក្នុងដំណាក់កាលថ្មី ហើយសហគមន៍អន្តរជាតិបានយល់ស្របជាមួយចិនថា «ទោះបីជាភ្នំមានកម្ពស់ខ្ពស់យ៉ាងណាក៏មនុស្សអាចឡើងដល់កំពូល ហើយបើទោះបីជាផ្លូវដើរវែងយ៉ាងណាក៏មនុស្សដើរទៅដល់» ជាសក្ខីភាពបញ្ជាក់ថា គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលជាមាគ៌ាដ៏ត្រឹមត្រូវបំផុតដែលនឹងជួយដល់មនុស្សជាតិសម្រេចបានគោលដៅរបស់ខ្លួន។ ដោយបានតាមដានពីវឌ្ឍនភាពនៃការរីកចម្រើនលើវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិនចាប់តាំងពីការអនុវត្តផែនការ៥ឆ្នាំលើកទី១ នៅឆ្នាំ១៩៥៣មក ដោយឆ្លងកាត់ការអនុវត្តផែនការ៥ឆ្នាំចំនួន១៤លើក ប្រទេសចិនសម្រេចបានជោគជ័យយ៉ាងធំធេង ពីប្រទេសកសិកម្មដែលក្រីក្រនិងទន់ខ្សោយ មកជាប្រទេសដែលមានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់លើសពី១៣ ០០០ដុល្លារអាមេរិក និងវិស័យផលិតកម្មគ្របដណ្តប់ជិត៣០%នៃពិភពលោក ហើយបានរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្មរួមរបស់មនុស្សជាតិលើការដោះស្រាយនូវបញ្ហាសកល ដែលនាំឱ្យពេលនេះ គ្រប់គ្នានៃពិភពលោកកំពុងយកចិត្តទុកដាក់សម្លឹងមើលមកប្រទេសចិនលើសំណើ«ផែនការ៥ឆ្នាំលើកទី១៥»ដែលនឹងរួមចំណែកដល់ការបង្កើតយន្តការសកលប្រកបដោយសមធម៌ និងភាពស័ក្តិសិទ្ធក្នុងការអភិវឌ្ឍសកលប្រកបដោយចីរភាពកម្រិតខ្ពស់ និងទំនាក់ទំនងអន្តរជាតិបែបថ្មីដែលផ្អែកលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវ«អធិបតេយ្យភាពរដ្ឋជាគ្រឹះនៃមិត្តភាព» គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនឹងក្លាយជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិដោយបង្កើនឧត្តមានុភាពដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងលិខិតូបករណ៍ច្បាប់មួយចំនួនស្តីពីសន្តិសុខនយោបាយ ពាណិជ្ជកម្ម ការអភិវឌ្ឍ បញ្ហាសង្គម សិទ្ធិមនុស្ស វិទ្យាសាស្រ្ត បច្ចេកវិទ្យា សុខភាព ការងារ កម្មសិទ្ធិបញ្ញា វប្បធម៌ រួមនិងកីឡា។ តាមរយៈគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល នោះសុពលភាពរបស់ច្បាប់នឹងត្រូវបានបង្កើន ហើយចិននឹងដើរតួនាទីកាន់តែសកម្មនៅក្នុងការលើកកម្ពស់សិទ្ធិអំណាចរបស់នីតិរដ្ឋអន្តរជាតិ អនុវត្តសិទ្ធិឲ្យស្របតាមច្បាប់ ហើយបំពេញកាតព្វកិច្ចប្រកបដោយភាពស្មោះត្រង់។ ច្បាស់លាស់ណាស់ដែលថា គំនិតផ្តួចផ្តើមនេះនឹងផ្តល់ជូននូវសុពលភាពរបស់ច្បាប់ប្រកបដោយសមភាព និងភាពយុត្តិធម៌ ហើយច្រានចោលនូវរាល់ការអនុវត្តច្បាប់ដោយប្រើស្តង់ដារ២ផ្សេងគ្នា ឬការអនុវត្តដោយផ្នែក ពោលគឺគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនឹងធានាបាននូវសមភាពពិតប្រាកដ និងយុត្តិធម៌នៅលើពិភពលោក។ ដូចដែលពិភពលោកបានរៀនសូត្រពីស្មារតីផ្លូវសូត្របុរាណ ស្មារតីបានឌុង ស្មារតីសៀងហៃ និងស្មារតីសន្តិភាពនិយមជាច្រើនទៀតដែលបានផ្តើមដោយប្រទេសចិន ហើយពិភពលោកបានយល់ស្របគ្នាថា«គោលការណ៍ចិនតែមួយ»ដែលបានគូសរំលេចយ៉ាងច្បាស់ថា «តៃវ៉ាន់ស្ថិតនៅក្នុងដែនអធិបតេយ្យភាពទាំងស្រុងរបស់ប្រទេសចិន»ជាមូលដ្ឋានគ្រឹះនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការត្រឹមត្រូវស្របតាមគោលការណ៍ច្បាប់អន្តរជាតិដូចមានខ្លឹមសារចែងក្នុងសេចក្តីសម្រេចចិត្តលេខ២៧៥៨របស់មហាសន្និបាតអង្គការសហប្រជាជាតិជាទឡ្ហីករណ៍បញ្ជាក់ស្រាប់។

ជារួម ពិភពលោកបាននិងកំពុងយល់ស្របគ្នាថា «ដើរជាមួយចិនគឺដើរជាមួយកាលានុវត្តភាព ហើយជឿជាក់លើចិនគឺជឿជាក់លើអនាគត» និងឯកភាពថាបទពិសោធន៍របស់ប្រទេសចិនលើស្នាដៃឯកក្នុងការលុបបំបាត់ភាពក្រីក្រ សន្តិសុខស្បៀង សន្តិសុខថាមពល ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង សុខុមាលភាពរបស់ប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើនសមត្ថភាពមូលធនមនុស្សនៅក្នុងប្រទេស គឺជាគ្រឹះនៃកិច្ចសហគមន៍រួមវាសនារបស់មនុស្សជាតិ ព្រមទាំងជាចក្ខុវិស័យប្រកបដោយភាពប្រាកដប្រជាសម្រាប់ពិភពលោកក្នុងការបន្ស៊ីនិងចូលរួមយ៉ាងសកម្មទៅក្នុងចរន្តនៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនិយាយដោយឡែក និងរាល់គំនិតផ្តួចផ្តើមរបស់ប្រទេសចិននិយាយរួម៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង