**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំវគ្គបណ្តុះបណ្តាលអំពីការវាយតម្លៃកម្រិតសុវត្ថិភាពចរាចរណ៍ តំបន់សាលារៀន ក្នុងបំណងផ្តល់ចំណេះដឹងដល់មន្ត្រី និងអ្នកអនុវត្តគម្រោងនានា ពាក់ព័ន្ធដល់សុវត្ថិភាពសិស្សនៅតាមសាលារៀន

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមជំនួយឧបត្ថម្ភពីអង្គការ Vital Strategies នៃបណ្តាញដៃគូ ដើម្បីសុខុមាលភាពទីក្រុង បានរៀបចំវគ្គបណ្តុះបណ្តាល អំពីការវាយតម្លៃកម្រិតសុវត្ថិភាពចរាចរណ៍ តំបន់សាលារៀន ក្នុងបំណងផ្តល់ចំណេះដឹងដល់មន្ត្រី និងអ្នកអនុវត្តគម្រោងនានា ពាក់ពន្ធដល់សុវត្ថិភាពសិស្សនៅតាមសាលារៀន ប្រើប្រាស់បច្ចេកទេសធ្វើការវាយតម្លៃអំពីកម្រិតសុវត្ថិភាពចរាចរណ៍ តំបន់សាលារៀន និងមានអំណះអំណាងច្បាស់លាស់ តាមបែបវិទ្យាសាស្ត្រ ក្នុងការកែលំអរសំដៅលើកកម្ពស់កម្រិតសុវត្ថិភាពឲ្យកាន់តែល្អប្រសើរថែមទៀត ខណៈរាជធានីភ្នំពេញនៅតែជាចំណុចប្រឈមទៅនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរនោះ។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងមួយថ្ងៃពេញ ក្រោមវត្តមានលោក ពេញ ធារម្យ អភិបាលរង តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហ្វាហាដ អាលី (Farhad Ali) នាយករងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃបណ្តាញដៃគូដើម្បីសុខមាលភាពទីក្រុង (Partnership for Healthy Cities) នៅសាលារាជធានីភ្នំពេញ។

លោក ហ្វាហាដ អាលី បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើង ដើម្បីដាក់គោលដៅពង្រឹង សន្តិសុខ សុវត្តិភាព ជូនកុមារ វាយតម្លៃ និងសិក្សាកែលំអរ នៅតំបន់ជុំវិញសាលា ជាមួយនិងការគូសគំនូសចរាចរណ៍ ជៀសវាងកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់កុមារ។

លោកបានបញ្ជាក់ថា ក្រោយពីគម្រោងសុវត្ថិភាពចរាចរណ៍តំបន់សាលារៀនសាកល្បងនេះ ត្រូវបានបញ្ចប់ វានឹងក្លាយជាគំរូមួយយកទៅអនុវត្តទៅតាមទីតាំងសាលារៀនផ្សេងទៀត ដើម្បីសុវត្ថិភាពកុមារ។

លោកបានរំពឹងទុកថា ក្រោយវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមទាំងអស់ នឹងបានយល់ដឹងពីវត្ថុបំណងនៃគម្រោង និងឈានទៅដល់ការជួយកុមារកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។

លោក ពេញ ធារម្យ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ជាគម្រោងថ្មីមួយទៀត របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមជំនួយឧបត្ថម្ភពីអង្គការ Vital Strategies នៃបណ្តាញដៃគូដើម្បីសុខុមាលភាពទីក្រុង។

លោកអភិបាលរងរាជធានី បានបន្តថា គ្រោះថ្នាក់ចរាចរណ៍បានក្លាយទៅជាបញ្ហាដ៏គួរបារម្ភដោយបង្កឲ្យមានអ្នកស្លាប់ និងរបួស ព្រមទាំងការបាត់បង់នូវទ្រព្យសម្បត្តិរដ្ឋ និងឯកជនជា រឿងរាល់ថ្ងៃ។ សោកនាដកម្មនេះ មិនត្រឹមតែបានបន្សល់ទុកនូវផលវិបាក ជាច្រើនចំពោះគ្រួសារជនរងគ្រោះប៉ុណ្ណោះទេ ថែមទាំងក្លាយជាបន្ទុកដ៏ធ្ងន់ ចំពោះសង្គមជាតិថែមទៀតផង។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃវិបត្តិដែលបានលើកឡើងខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈអនុគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី បានដាក់ចេញនូវវិធានការនានាជាច្រើន ក្នុងបំណងបង្ការគ្រោះថ្នាក់ចរាចរណ៍ដែលបង្កររបួសស្នាម និងអាយុជីវិតអ្នកធ្វើដំណើរទូទៅ ជាពិសេសចំពោះកុមារ ដែលជាសរសរទ្រូងរបស់ប្រទេសជាតិរបស់យើង។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នោះ គឺស្របតាមផែនការជាតិ ទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ឆ្នាំ២០២១-២០៣០ ដែលកម្ពុជាបានប្តេជ្ញាកាត់បន្ថយចំនួនអ្នកស្លាប់ឲ្យបាន៥០%ត្រឹម ឆ្នាំ២០៣០ខាងមុខ។

លោកបានបញ្ជាក់ថា បើទោះបីជាមានកិច្ចខិតខំដោះស្រាយបញ្ហាចរាចរណ៍យ៉ាងណាក៏ដោយ ក៏រាជធានីភ្នំពេញនៅតែឈរ នៅលំដាប់ទី១ ចរាចរណ៍ប្រចាំឆ្នាំដែរ។

យោងតាមរបាយការណ៍ជនរងគ្រោះ និងគ្រោះថ្នាក់ ដែលមានអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកឆ្នាំ២០២៣ បង្ហាញថា ក្នុងទូទាំងប្រទេសមានគ្រោះថ្នាក់ ចរាចរណ៍កើតឡើង ៣,០៣៩ករណី មានជនរងគ្រោះសរុប១០,៩៤០នាក់ និងមានអ្នកបាត់បង់ជីវិតចំនួន១៦២២នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញ មានអ្នកស្លាប់៣០៤នាក់ ពោលគឺប្រមាណជា១ភាគ៥ នៃចំនួនអ្នកស្លាប់សរុបប្រចាំឆ្នាំ ហើយក្នុងចំណោមអ្នករងគ្រោះថ្នាក់ចរាចរណ៍ដល់ជីវិតទូទាំងប្រទេសនេះ មានកុមារអាយុចន្លោះ ពី៥ ដល់១៩ឆ្នាំ សរុបចំនួន៣២៥នាក់ និងសិស្ស ចំនួន២២១នាក់។ ចំនួននេះបង្ហាញពីអត្រាខ្ពស់មួយ ដែលយើងចាំបាច់ត្រូវរកវិធី ដោះស្រាយជាទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង