ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ យាងនិវត្តពីប្រទេសចិនមកដល់កម្ពុជាវិញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ និង សម្តេចព្រះមហា ក្សត្រិយ នរោត្តម មុនិនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងនិវត្តពីប្រទេសចិនមកដល់កម្ពុជាវិញ បន្ទាប់ពីយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។
សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុត លើព្រះរាជសុខភាព របស់ព្រះមហាក្សត្រខ្មែរ និងសម្តេចវររាជមាតាជាតិខ្មែរ ហើយបានថ្វាយក្រុមគ្រូពេទ្យ ពិនិត្យព្រះរាជសុខភាពព្រះអង្គទាំងទ្វេជាទៀងទាត់ ដោយមួយឆ្នាំពិនិត្យព្រះរាជសុខ ភាពថ្វាយព្រះអង្គទាំងទ្វេចំនួនពីរលើក៕

