**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា**ស្ថានទូតកម្ពុជាប្រចាំប៊ុលហ្គារី ជំរុញការទូតវប្បធម៌ និងសកម្មភាពមនុស្សធម៌ ដើម្បីពង្រឹងមិត្តភាពអន្តរជាតិ**គណៈកម្មការទី៨ នៃរដ្ឋសភា ជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តគោលនយោបាយ និងលើកកម្ពស់ការផ្សព្វផ្សាយពីជំងឺមិនឆ្លង**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួនធំ ទៅថ្វាយប្រគេន សម្ដេច នន្ទ ង៉ែត**ក្រសូងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍**អភិបាលខេត្តកំពត ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យដោយផ្ទាល់ទំនិញដែលស្តុកទុក និងគ្រឿងបង្កកផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងកំពត**អភិបាលខេត្តបាត់ដំបង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា

ឯកឧត្តម សក់ សេដ្ឋា អញ្ជើញសំណេះសំណាលជាមួយ សិស្សានុសិស្សដែលប្រឡងជាប់បាក់ឌុប នៅស្រុកបវេល

បាត់ដំបង៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង បានអញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡង ២៨ សីហា ២០២៥ នៅស្រុកបវេល។

មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្ដម សក់ សេដ្ឋា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចក្រឡាហោម ស ខេង ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនដល់សិស្សានុសិស្ស។

ថ្លែងនៅក្នុងពិធីឯកឧត្ដម សក់ សេដ្ឋា បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីប្រែក្លាយខ្លួនជនធនធានមនុស្ស ចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ លើសពីនោះឯកឧត្ដមក៏ណែនាំឲ្យសិស្សានុសិស្ស ដែលទទួលបានអាហារូបករណ៍របស់ឯកឧត្ដម ត្រូវខិតខំក្រេបយកចំណេះដឹង ដើម្បីយកមកចូលរួមអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាប្រទេសជាតិ។

ជាមួយគ្នានោះឯកឧត្ដមបានណែនាំក្រើនរំលឹក ដល់កូនក្មួយសិស្សានុសិស្សទាំងអស់ មិនថាតែនៅក្នុងស្រុកបវេលប៉ុណ្ណោះ ពោលគឺនៅទូទាំងប្រទេសកម្ពុជា ត្រូវនិយាយថាទេចំពោះគ្រឿងញៀន និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀននេះមិនត្រឹមតែបំផ្លាញខ្លួនប៉ុណ្ណោះទេ វាថែមទាំងបំផ្លាញដល់ក្រុមគ្រួសារ និងសង្គមជាតិទៀតផង។

បើយោងតាមរបាយការរបស់ លោក សួន វែង ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកបវេល និងជាប្រធានស.ស.យ.កស្រុកបវេល បានបញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ សិស្សថ្នាក់ទី១២នៃវិទ្យាល័យបវេល និងវិទ្យាល័យល្វា សរុបមាន ៦៩១ នាក់ ស្រីចំនួន ៤៤២ នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន២២៦នាក់ ស្រី១៥៧នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៤៦៥ នាក់ ស្រី២៨៥នាក់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡង ២៨ សីហា ២០២៥ សរុបចំនួន ៥៧៩ នាក់ ស្រីចំនួន ៣៨១ នាក់ ថ្នាក់វិទ្យាសាស្ត្រ ចំនួន ១៥៩ នាក់ ស្រី ១១៣ នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៤១៩ នាក់ ស្រី ២៦៧ នាក់ ក្នុងនោះនិទ្ទេស A សរុប 08 នាក់ ស្រី 05 នាក់ និទ្ទេស B សរុប 41 នាក់ ស្រី 31 នាក់ និទ្ទេស C សរុប 124 នាក់ ស្រី 85 នាក់ និទ្ទេស D សរុប 212 នាក់ ស្រី 142 នាក់ និងនិទ្ទេស E សរុប 194 នាក់ ស្រី 118 នាក់ ស្មើនឹង 83.79% បើធៀបនឹងថ្នាក់ខេត្ត ៨៣.៧២% ខ្ពស់ជាង ០.០៧ % ហើយបើធៀបនឹងថ្នាក់ជាតិ ៨៤.៥៦% ក្រោម ០.៧៧% ហើយបើធៀបទៅនឹងឆ្នាំសិក្សា២០២៣-២០២៤ ៧៦.៦៥% យើងកើនឡើង ៧.១៤% ។ ក្នុងឳកាសនោះដែរ សិស្សនិទ្ទេសAម្នាក់ៗ ទទួលបានថវិកាចំនួន ១,០០០,០០០៛ និទ្ទេសB ទទួលបានថវិកា ១០០,០០០៛ និងនិទ្ទេសC,D,និងE ទទួលបានថវិកា ៥០,០០០៛។

ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម សក់ សេដ្ឋា ក៏បានរំលឹកពីការឈ្លានពានពីសំណាក់ប្រទេសថៃមកកម្ពុជាតាំងពីសម័យសុខោទ័យ ហើយថ្មីៗនេះកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានផ្តើមផ្ទុះអាវុធ មកលើកងទ័ពកម្ពុជាក្រោយភាគីថៃបានព្យាយាមបិទ មិនឲ្យភាគីកម្ពុជាឡើងទៅប្រាសាទតាមាន់ធំ និងបន្ទាប់ពីប្រទេសទាំងពីរសម្រេចទម្លាក់កម្រិតការទូតនឹងគ្នាឲ្យនៅទាប។

កម្ពុជា និងថៃ បានសម្រេចនូវបទឈប់បាញ់មួយដែលជាគំនិតផ្តួមផ្តើមរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដោយមានការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី និងមានចិនជាសាក្សី កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥នៅទីក្រុង ពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។ តែយោធាថៃបានចាប់ទាហានខ្មែរទាំង ១៨ នាក់ជាចំណាប់ខ្មាំងរហូតមកដល់ពេលនេះ នៅមិនទាន់ដោះលែងនៅឡើយទេ។ បន្ទាប់មកកងទ័ពថៃ បំពានបទឈប់បាញ់ ដោយដាក់បន្លាលួស នៅព្រំដែនអានសេះ ក្នុងខេត្តព្រះវិហារ។ ថ្មីៗនេះយោធាថៃប្រដាប់ដោយអាវុធគ្រប់ដៃ បានចូលមករាយបន្លាលួសនិងដាក់កង់ឡាននៅច្រកជោគជ័យ រួមទាំងបានព័ទ្ធយកផ្ទះសម្បែងពលរដ្ឋខ្មែរនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថែមទាំងបានប្រើអំពើហិង្សា ធ្វើឱ្យប្រជាជនស្លូតត្រង់ និងព្រះសង្ឃ ព្រមទាំងទាហានកម្ពុជារងរបួសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង