**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងលាលែងចេញពីតំណែង បន្ទាប់ពីក្រុមធ្លាក់វគ្គជម្រុះ World Cup 2026**ប្រធានាធិបតីម៉ិកស៉ិក ប្តេជ្ញាមិនការពារនរណាម្នាក់ឡើយ បន្ទាប់ពីមានការបង្ហោះវីដេអូដែលបង្ហាញឱ្យឃើញអតីតប្រធានក្រុមហ៊ុនថាមពលរដ្ឋ Pemex លោក Victor Rodriguez ប្រើប្រាស់អំពើហិង្សាលើភរិយា**តម្លៃប្រេងឆៅ បានធ្លាក់ចុះជិត ១ភាគរយ!**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនឡើងលើស ១៧០០នាក់**សម្ដេចតេជោ ហ៊ុន សែន គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត លេីកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត**កម្ពុជា-ឥណ្ឌា បង្កើនកិច្ចសហប្រតិបត្តិការយោធា! ឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជា និងគាំទ្របច្ចេកវិទ្យាការពារជាតិ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តមានជ័យ, លោកស្រី រស់ សុផានី ជំនួសលោកស្រី មុំ ពុទ្ធីតា**សូមអបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក**រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**តួកគីរំពឹងថាកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅខែក្រោយ នឹងផ្តោតសំខាន់លើសាមគ្គីភាពផ្ទៃក្នុង**លោក ដូណាល់ ត្រាំ ថាអ៉ីរ៉ង់បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំមួយដែលនៅក្នុងប្រទេសកាតា**ការវាយប្រហារពីសំណាក់អ៊ុយក្រែន បណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដោយបានរាលដាលពីតំបន់គ្រីមៀ ទៅកាន់តំបន់ភាគខាងត្បូងរុស្ស៊ី និងរហូតដល់រដ្ឋធានីមូស្គូ**វៀតណាម គាំទ្រកម្ពុជាផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការ ផ្លាស់ប្ដូរព័ត៌មាននិងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសរួមទាំង Online Scam**រដ្ឋបាលខេត្តពោធិ៍សាត់ ចុះ MoU ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពង្រឹងយន្តការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

បណ្ឌិត គុណ ញឹម៖ ដើម្បីរក្សាទីផ្សារសហរដ្ឋអាមេរិក ដែលស្រូបយកប្រមាណជា៤០% នៃការនាំចេញសរុបរបស់កម្ពុជា គឺការអនុវត្តវិធានការបង្ការ និងទប់ស្កាត់បទល្មើសបន្លំដើមកំណើតទំនិញ ជាការងារចាំបាច់បំផុត

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាស្ដីពី «ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ជាមួយសហរដ្ឋអាម៉េរិក» នៅសាលាជាតិគយ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ដើម្បីរក្សាទីផ្សារសហរដ្ឋអាមេរិក ដែលស្រូបយកប្រមាណជា៤០% នៃការនាំចេញសរុបរបស់កម្ពុជា គឺការអនុវត្តវិធានការបង្ការ និងទប់ស្កាត់បទល្មើសបន្លំដើមកំណើតទំនិញ ជាការងារចាំបាច់បំផុត។

បណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីរក្សាទីផ្សារសហរដ្ឋអាមេរិក ដែលស្រូបយកប្រមាណជា ៤០% នៃការនាំចេញសរុបរបស់កម្ពុជា ការអនុវត្តវិធានការបង្ការ និងទប់ស្កាត់បទល្មើសបន្លំដើមកំណើតទំនិញ ដែលជាកង្វល់និងបញ្ហាដែលបានលើកឡើងដោយសហរដ្ឋអាម៉េរិក គឺជាការងារសំខាន់ និងចាំបាច់បំផុត»។

បន្ថែមពីនោះទៀតបណ្ឌិត គុណ ញឹម បានឲ្យដឹងថា ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតក្រុមការងារចម្រុះ ដែលមានសមាសភាពពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ), ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក), សភាពាណិជ្ជកម្មកម្ពុជា អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម (ក.ព.ណ) និងតំណាងទីប្រឹក្សាផ្ទាល់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ដើម្បីអនុវត្តវិធានការនេះប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់។ម្យ៉ាងទៀត ក្រុមការងារនេះត្រូវត្រៀមសហការជាមួយ U.S. Customs and Border Protection (CBP) ក្នុងករណី CBP ចុះអង្កេតដល់ទីតាំងរោងចក្ររបស់គម្រោងវិនិយោគណាមួយ បើមានការសង្ស័យបន្លំដើមកំណើតទំនិញ។ នេះជាការបញ្ជាក់បន្ថែម របស់លោកបណ្ឌិត គុណ ញឹម។

ទន្ទឹមគ្នានេះ ថ្លែងក្នុងវេទិកាស្ដីពី «ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ជាមួយសហរដ្ឋអាម៉េរិក» នេះបណ្ឌិត គុណ ញឹម ក៏បានជម្រាបជូនអង្គវេទិកា ដូចខាងក្រោម៖

១៖ បន្តអនុវត្តដោយម៉ឺងម៉ាត់នូវវិធានការទប់ស្កាត់បទល្មើសបន្លំដើមកំណើតទំនិញ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។

២៖ ក្រុមហ៊ុនវិនិយោគផលិតទំនិញនាំចេញទៅទីផ្សារអាមេរិកត្រូវគោរពច្បាប់ និងបទប្បញ្ញតិ្ត ជាធរមាន ជាពិសេសត្រូវអនុលោមតាមវិធានដើមកំណើតទំនិញ ដែលកំណត់ឬតម្រូវដោយប្រទេសនាំចូល។

៣៖ បន្តរៀបចំវេទិកានេះ តាមពេលវេលាសមស្រប ដើម្បីជាយន្តការតាមដាន វាយតម្លៃ និងធ្វើបច្ចុប្បន្នភាពនៃវឌ្ឍនភាព និងស្ថានភាពនៃការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, រយៈពេល៨ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក សម្រេចបាន៨.៥ពាន់លានដុល្លារ កើនឡើង២៣.៦% ក្នុងនោះកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិក ក្នុងតម្លៃ៨.៣ពាន់លានដុល្លារ កើនឡើង២៣.២% និងអាមេរិកនាំចូលមកវិញ ក្នុងតម្លៃ ២៤៣លានដុល្លារ កើនឡើង៣៩.៨%៕

អត្ថបទដែលជាប់ទាក់ទង