ទេសរដ្ឋមន្ដ្រី ប៉ែន វិបុល នាំយកអំណោយជូនកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ឯកឧត្ដម ប៉ែន វិបុល ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងសហការី កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី ប៉ែន វិបុល បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នូវកោតសរសើរដោយស្មោះស្ម័គ្រចំពោះការលះបង់ដ៏ធំធេងរបស់កម្លាំងនគរបាល។
ឯកឧត្ដមទេសរដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណផងដែរ ដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមថវិកា សម្ភារៈ តាមរយៈយើងខ្ញុំជួយដល់សមរភូមិមុខ ព្រមទាំងជូនពរកងកម្លាំងជួបតែសេចក្តីសុខ និងឈ្នះអស់មាសត្រូវ៕

