ប្រធានាធិបតីហ្វីលីពីន ជាអ្នកដំបូងគេដែលប្រើព្រលានយន្តហោះតេជោអន្តរជាតិ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានសម្រេចឱ្យប្រធានាធិបតីហ្វីលីពីន ប្រើព្រលានយន្តហោះថ្មី គឺព្រលានយន្តហោះតេជោអន្តរជាតិ សម្រាប់ហោះចេញពីកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។
សូមជម្រាបថា តាមផែនការដែលបានគ្រោងទុក គឺប្រធានាធិបតីប្រើព្រលានចាស់ ដើម្បីហោះចេញ តែក្នុងជំនួបជាមួយសម្តេចតេជោនាព្រឹកនេះ សម្តេចសម្រេចឱ្យហោះនៅព្រលានថ្មីតែម្តង៕ 


