**ក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ**ឯកឧត្តម ឃុត ចាន់ដារ៉ា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សុច្ចរិតភាពព័ត៌មាន**កម្ពុជាបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា**ក្រសួងការពារជាតិរុស្ស៉ី ប្រកាសថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៦៦០គ្រឿង ពេញមួយយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ**បទវិភាគ៖​”កាលានុវត្តភាពចិន២.0″៖​”ការច្នៃប្រឌិតថ្មីក្នុងទ្រង់ទ្រាយធំ”​ផ្តល់​ជា​ចម្លើយ​ថា ​ចិន​កំពុង​ចែករំលែក​កម្លាំងចលករនៃការច្នៃប្រឌិតថ្មី​ជា​មួយ​ពិភព​លោក**គ្រប់មជ្ឈដ្ឋានចិន និងកម្ពុជាវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននៅប្រទេសចិន​ថាបានធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពដែកថែបជាបន្តបន្ទាប់**សម្តេចធិបតី ក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកអាស៊ាន ស្តីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍ អាកាសយាន**គណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យនិងឆ្លងរបាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង**ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាស្រ្តី ទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២(ពីរ)ឆ្នាំ**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម អា ដុង ជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណប​ក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល និងសម្ព័ន្ធយុវជនកុម្មុយនីស្តចិន សម្រាប់ឆ្នាំ២០២៦-២០២៩**សម្ដេចតេជោ៖ កម្ពុជា និងចិន គឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ**ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន៖ កម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ**កម្ពុជា បង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams !**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា

រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់កម្រិតទាំងក្រុង និងខេត្ត យកគោលការណ៍នៃភាពជាអ្នកដឹកនាំ ទៅចែករំលែកបន្តដល់បុគ្គលិកសុខាភិបាល

ភ្នំពេញ៖ រដ្ឋមន្ត្រីសុខាភិបាល បានជំរុញឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់កម្រិត ទាំងក្រុង និងខេត្ត យកគោលការណ៍នៃភាពជាអ្នកដឹកនាំ ដែលបានចែករំលែកក្នុងពេលកន្លងមក ទៅធ្វើការចែករំលែកបន្តដល់បុគ្គលិកសុខាភិបាលទាំងអស់ ដោយស្ថិតក្នុងភាពត្រឹមត្រូវ និងសមស្របតាមកាលៈទេសៈ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធសេវាសុខាភិបាលបានមួយកម្រិតបន្ថែមទៀត។

កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និងលទ្ធិសម្ភារៈនិយមវិចារវិទ្យាជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៤៦២ នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលនៅតែបន្តបំពេញភាកិច្ច បម្រើសេវាជូនដល់ប្រជាជន ដែលស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនៅខេត្តនៅតាមបណ្តលព្រំដែន ជាពិសេសគឺខេត្តព្រះវិហារ។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងចំនុចគន្លឹះ ២ ដែលអាចប្រើប្រាស់សម្រាប់បញ្ជាក់ឱ្យកាន់តែច្បាស់លើភាពជាអ្នកដឹកនាំ(affirmation of the leadership) របស់អ្នកដឹកនាំម្នាក់ៗ។ ចំនុចគន្លឹះទាំង(២)រួមមាន៖ (១)អ្នកដឹកនាំជាអ្នកដែលចេះជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងអាចពន្យល់ឱ្យក្រុមការងារយល់ថារាល់ការផ្លាស់ប្តូរទៅរកភាពប្រសើរឡើងនឹងជួបប្រទះនឹងឧបសគ្គ ដែលឧបសគ្គទាំងនោះគ្រាន់តែកើតឡើងបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយគេអាចជំនៈលើវាបាន (២)អ្នកដឹកនាំត្រូវឱ្យមានឥទ្ធិពលធម្មជាតិ (natural authority) បន្ថែមពីលើអំណាចរដ្ឋបាលដែលបានមកដោយការចាត់តាំង។

ក្រៅពីចំនុចគន្លឹះទាំងពីរនេះ ឯកឧត្តមសាស្រ្តាចារ្យ បានលើកយកទ្រឺស្តីនៃការយល់ដឹង លទ្ធិសំភារៈនិយមវិចារវិទ្យា ដោយធ្វើការពន្យល់ពី កំរិតនៃការយល់ដឹងរបស់មនុស្ស ដែលអាចកើតឡើងដោយសារការប្រើប្រាស់វិញ្ញាណ និងការប្រើប្រាស់ការពិចារណា។ អ្នកដឹកនាំអាច ធ្វើការពិចារណាទៅលើបុគ្គលម្នាក់ៗ ដោយឈរលើគោលការណ៍ សកម្ម និង អសកម្ម ហើយត្រូវស្វែងរកវិធីសាស្រ្តបង្កើតចំនុចសកម្មរបស់បុគ្គល និងកាត់បន្ថយចំនុចអសកម្មរបស់បុគ្គល។

ជាចុងបញ្ចប់ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៍មានបទបង្ហាញពីមន្ទីរពេទ្យបង្អែកពោចិនតុង នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញលើការងារពន្លឿនសេវារថយន្តគិលានសង្គ្រោះ។

ក្រោយពីការពិភាក្សា ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានគូសរំលឹកបន្ថែមពីសារៈសំខាន់របស់សេវារថយន្តគិលានសង្គ្រោះ ដែលជាសេវាពិសេសមួយតំណាងឱ្យក្រសួងសុខាភិបាល ដូច្នេះក្រុមការងារគិលានសង្គ្រោះទាំងអស់ ត្រូវធ្វើការនៅក្នុងរូបភាពសមរម្យ និងប្រកបដោយសមត្ថភាពជំនាញ និងប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈខ្ពស់គ្រប់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង